ជប៉ុនប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ខ្លួនក្នុងការជួសជុលស្ពានជ្រោយចង្វារច

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានចេញផ្សាយវីដេអូ ខ្លីមួយបង្ហាញការយកចិត្តទុកដាក់របស់ជប៉ុនក្នុងការជួសជុលកែលម្អស្ពានជ្រោយចង្វារចាស់ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន។

នៅក្នុងវីដេអូរយៈពេល៦០វិនាទីនេះ ឯកឧត្តម Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងឲ្យដឹងថាប្រទេសជប៉ុនកំពុងធ្វើការយ៉ាងល្អិតល្អន់លើការស្តារឡើងវិញនៃស្ពានជ្រោយចង្វារដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតនិងចុងក្រោយបង្អស់របស់ខ្លួន។

ឯកឧត្តមបានមានប្រសាសន៍ឲ្យដឹងថា បច្ចេកវិទ្យាទំនើបបំផុតនេះគឺការប្រើដែកអ៊ីណុកដើម្បីសម្អាតកំបោរចាស់ៗ។ ចំណែកកាកសំណល់កំបោរចាស់ៗនិងកម្ទេចដែកត្រូវបានបូមចូលគ្នានិងបែងចែកដោយស្វ័យប្រវត្តិ។ បន្ទាប់មក កាកសំណល់កំបោរចាស់ៗនឹងហូរចូលទៅក្នុងធុងសំរាម រីឯកំទេចដែកនឹងហូរចូលទៅក្នុងធុងស្តុកមួយទៀតសម្រាប់កែច្នៃប្រើប្រាស់ឡើងវិញ។

ជាការពិតណាស់ តាមរយៈវិធីនេះកាកសំណល់កំបោរចាស់ៗនឹងមិនធ្លាក់ចូលទៅក្នុងទន្លេទេ ហើយអាចលាបពណ៌ស្ពានសារជាថ្មីឲ្យបានស្អាតដោយជៀសវាងការជ្រៀបទឹកដែលបណ្តាលឲ្យតួដែកស្ពានច្រេះ។

ជាកិច្ចបញ្ចប់នៃវីដេអូ ឯកឧត្តម Hidehisa Horinouchi បានមានប្រសាសន៍ថា ប្រទេសជប៉ុនមានសេចក្តីសោមន្សរីករាយណាស់ក្នុងការមើលឃើញបច្ចេកវិទ្យាទំនើបនេះចូលរួមចំណែកដល់ការការពារបរិស្ថាននៅប្រទេសកម្ពុជានិងការឃើញស្ពានជ្រោយចង្វាមានភាពស្អាតល្អរឹងមាំជាងមុន។

សូមបញ្ជាក់ថា គម្រោងកែលម្អស្ពានជ្រោយចង្វារចាស់គឺគ្រោងនឹងបញ្ចប់ការសាង់សង់មុនកាលកំណត់ ពោលគឺនឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៩ ខាងមុននេះ។ (អានបន្ថែម )

សូមចូលទៅកាន់ Link នេះដើម្បីមើលវីដេអូរបស់ JICA ផ្ទាល់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]