ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងក្រុមការងារកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានចុះអនុវត្តបទបញ្ជាដ៏សំខាន់មួយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការបញ្ឈប់សកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រព្រមទាំងបញ្ជាឲ្យមានការកាយយកដីដែលបានចាក់នោះមកវិញពីឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៤ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងផ្ទាល់។
បទបញ្ជាខាងលើនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីរក្សាឆ្នេរធម្មជាតិឲ្យនៅដូចដើម បន្ទាប់ពីមានការចាក់ដីរំលោភចូលឆ្នេរសមុទ្រសម្រាប់គម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ឆ្នេរខាងលើដែលបណ្តាលឲ្យមានការប៉ះពាល់ដល់សោភណ្ឌភាពឆ្នេរសមុទ្ររបស់ខេត្តព្រះសីហនុព្រមទាំងមានការរិះគន់ពីសំណាក់មហាជនក្នុងបណ្តាញសង្គមហ្វ៊េសប៊ុកនាពេលកន្លងមក។
សូមបញ្ជាក់ផងដែរថា យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដីបានអំពាវនាវដល់ម្ចាស់ដីនៅតាមបណ្តោយឆ្នេរសមុទ្រចៀសវាងនូវសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្របន្តទៀត។






