អាមេរិកដឹកនាំផែនការវិនិយោគដើម្បីទប់ទល់នឹងគំនិតផ្តួចផ្តើមនយោបាយ «ខ្សែក្រវ៉ាត់និងផ្លូវ»

ដើម្បីប្រកួតប្រជែងជាមួយនិងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ(BRI) ដែលមានទឹកប្រាក់ ១ទ្រីលានដុល្លាររបស់ប្រទេសចិននោះ សហរដ្ឋអាមេរិកដែលមានការចូលរួមពីប្រទេសជប៉ុន និងប្រទេសអូស្ត្រាលី បានដាក់ចេញនូវកម្មវិធីវិនិយោគរបស់ខ្លួនដែលផ្តោតលើតំបន់អាស៊ី។

គំនិតផ្តួចផ្តើមរបស់អាមេរិកនេះត្រូវបានប្រកាសកាលពីដើមខែសីហា ដោយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo។ លោកបានថ្លែងក្នុងវេទិកាធុរកិច្ចឥណ្ឌូប៉ាស៊ីហ្វិកថា មូលនិធិរបស់រដ្ឋាភិបាលអាមេរិកចំនួន ១១៣លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍផ្នែកថាមពលនិងហេដ្ឋារចនាសម្ព័ន្ធ ដែលជាផ្នែកមួយនៃ «ទស្សនវិស័យសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក» របស់សហរដ្ឋអាមេរិក។

ទីភ្នាក់ងារថ្មីមួយដែលមានឈ្មោះថា «សាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក (US International Development Finance Corporation – USIDFC)» ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឥណទាន (កម្ចី) និងធានារ៉ាប់រងដល់វិនិយោគិនឯកជន រហូតដល់ ៦០ប៊ីលានដុល្លារ។

ផែនការនេះត្រូវបានរៀបចំឡើងដើម្បីបន្ថយឥទ្ធិពលរបស់ចិនដែលកំពុងតែកើនឡើងខ្លាំងនៅក្នុងតំបន់ ជាពិសេសក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ព្រមទាំងដើម្បីឲ្យសហរដ្ឋអាមេរិកអាចធ្វើឲ្យមានលក្ខណៈ «សេរី និងបើកចំហ»។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនបានស្វាគមន៍ចលនានេះដោយបានលើកឡើងថា «យើងសង្ឃឹមថាប្រទេសទាំងនេះអាចផ្តល់នូវថវិកា និងវិធានការពិតប្រាកដ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់តំបន់ និងជួយដល់ការអភិវឌ្ឍរបស់ប្រទេសនៅក្នុងតំបន់»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]