ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុនអង់គ្លេសជាច្រើនកំពុងសម្លឹងមើលឱកាសចូលមកទីផ្សារសំណង់នៅកម្ពុជា នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីការទូតអង់គ្លេសកាលពីទី០១ ខែតុលា ឆ្នាំ២០១៨។
យោងតាមការចុះផ្សាយតាមទំព័រហ្វ៊េសប៊ុករបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៨ ឯកឧត្តម Edward Vaizey បេសកជនពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស និងលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតថ្មីនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា«បច្ចុប្បន្នមានក្រុមហ៊ុនសំណង់អង់គ្លេសជាច្រើន កំពុងស្វែងរកឱកាសចូលមកទីផ្សារកម្ពុជាដើម្បីនាំយកបច្ចេកវិទ្យាទំនើបៗ និងជំនាញផ្នែកស្ថាបត្យកម្មថ្មីៗសម្រាប់បម្រើការអភិវឌ្ឍន៍វិស័យសំណង់ ដែលកំពុងមានការលូតលាស់ខ្លាំងនៅក្នុងប្រទេសកម្ពុជា»។
ព័ត៌មានខាងលើបានបង្ហាញឲ្យដឹងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ និងមន្ត្រីការទូតទាំងពីរទាក់ទងទៅនឹង កិច្ចពិភាក្សាការងារទៅលើសំណើរបស់កម្ពុជាទៅកាន់ភាគីអង់គ្លេសក្នុងការពិនិត្យលទ្ធភាពផ្តល់អាហាររូបករណ៍បន្ថែមទៀតដល់និស្សិតកម្ពុជា ពិសេសផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យា ឬ S.T.E.M ។
យោងតាមទិនន្ន័យក្នុងគេហទំព័ររបស់សភាពាណិជ្ជកម្មអង់គ្លេសប្រចាំប្រទេសកម្ពុជា BritCham Cambodia បច្ចុប្បន្នក្រុមហ៊ុនដែលជាសមាជិកនៃសភាពាណិជ្ជកម្មអង់គ្លេសមានរហូតដល់ទៅប្រមាណជា ៧៨ ក្រុមហ៊ុនគ្របដណ្តប់ជាច្រើនវិស័យរួមទាំងវិស័យសំណង់ដូចជា ក្រុមហ៊ុនចលនទ្រព្យនិងក្រុមហ៊ុនរចនាសំណង់អគារជាដើម។



