រោងចក្រថ្មីរបស់ក្រុមហ៊ុន Chip Mong នឹងក្តោបក្តាប់ទីផ្សារនៅបែកខាងត្បូងនៃរាជធានីភ្នំពេញ

រោងចក្រផលិតបេតុងលាយស្រេចថ្មីរបស់ក្រុមហ៊ុន Chip Mong Industries ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុនផលិតនិងចែកចាយផលិតផលសំណង់ក្នុងស្រុក Chip Mong Group គឺនឹងធ្វើការក្តោបក្តាប់ទីផ្សារបេតុងលាយស្រេចនៅបែកខាងត្បូងនៃរាជធានីភ្នំពេញដែលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍យ៉ាងសន្ធឹកសន្ធាប់។

យោងតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន Chip Mong Industries កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៨រោងចក្រផលិតបេតុងលាយស្រេចនេះត្រូវបានសាងសង់ឡើងដោយសារតែក្រុមហ៊ុនមើលឃើញពីសន្ទុះនៃការលក់ និងការរីកចម្រើននូវវិស័យសំណង់ទំនើបៗក្នុងតំបន់ ជើងឯក និងផ្លូវ៦០ម៉ែត ដែលកំពុងត្រូវការបេតុងដែលមានគុណភាពខ្ពស់ជាចាំបាច់។

ទន្ទឹមនឹងនេះដែរ ការបង្តើតរោងចក្រថ្មីនេះទៀតសោធគឺដើម្បីឆ្លើយតមទៅនឹងតម្រូវការទីផ្សារបេតុងដែលបច្ចុប្បន្នកំពុងមានតម្រូវខ្លាំងសម្រាប់ផ្គត់ផ្គង់វិស័យសំណង់ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ លើសពីនេះទៅទៀត ក្រុមហ៊ុនបានអះអាងថា «បេតុងលាយស្រេចជីប ម៉ុងតែងតែឈរនៅលំដាប់លេខមួយជានិច្ចនៃចំណែកទីផ្សារបេតុងក្នុងប្រទេសកម្ពុជាចាប់តាំងតែពីទស្សវតន៍ទី៨០ដោយសារការផ្តល់ទំនុកចិត្តពីសំណាក់អតិថិជន»។

មានទីតាំងស្ថិតនៅតំបន់ជើងឯក តាមបណ្តោយផ្លូវលេខ ១២៧ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ រោងចក្រថ្មីនេះគឺជារោងចក្រទី១១ហើយរបស់ក្រុមហ៊ុន Chip Mong Industriesដែលមានសមត្ថភាពអាចផលិតបេតុងលាយស្រេចរហូតដល់ទៅ ៩០០០ម៉ែត្រគូបក្នុងមួយខែ។ រោងចក្រថ្មីនេះត្រូវបានដាក់ឲ្យប្រើប្រាស់និងចែកចាយបេតុងជាផ្លូវការកាលដើមខែកញ្ញា២០១៨កន្លងមកនេះ។

ដោយសារមានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ ក្រុមហ៊ុនគ្រោងនឹងពង្រីកទីផ្សារផ្គត់ផ្គង់បេតុងលាយស្រេចនៅទូទាំងប្រទេសកម្ពុជារហូតដល់ទៅ១០០រោងចក្រនាពេលអនាគតខាងមុខនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]