ថ្នាំលាបពណ៌អឺរ៉ុបកំពុងវាយលុកខ្លាំងក្នុងទីផ្សារកម្ពុជាជាមួយនឹងការមកដល់ផលិតផលថ�

ផលិតផលថ្នាំលាបពណ៌ខាងក្រៅរបស់អឺរ៉ុបកំពុងវាយលុកខ្លាំងក្នុងទីផ្សារកម្ពុជាជាមួយនឹងការមកដល់ផលិតផលថ្មីបន្ថែមទៀតដែលបានភ្ជាប់ជាមួយនឹងគុណភាពទ្វេដង។

ក្រុមហ៊ុនផលិតថ្នាំលាបពណ៌អឺរ៉ុបដ៏ល្បីឈ្មោះថា JOTUN បានប្រកាសឲ្យដឹងពីសក្តានុពលទីផ្សាររបស់ផលិតផលខ្លួនដែលបានទទួលការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាពិសេសក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីសម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុន JOTUN កាលពីថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ លោក Tan Keng Khoon អ្នកគ្រប់គ្រងផ្នែកលក់និងទីផ្សារបានឲ្យដឹងថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយទីផ្សារលក់របស់ផលិតផលថ្នាំលាបពណ៌ម៉ាក JOTASHIELDANTIFADE បានកើនខ្លាំងរហូតដល់ទៅជាង៣០ភាគរយ។

ក្នុងន័យនេះ តាមការអះអាងរបស់លោក គិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានការពារនិងធ្វើឲ្យស្អាតផ្ទៃជញ្ជាំងអគារប្រមាណជា២៥០លានម៉ែត្រការ៉េដែលនេះគឺស្មើទៅនឹងថ្នាំលាបពណ៌ម៉ាក JOTASHIELD ប្រមាណជា ៥០លានលីត្រត្រូវបានលក់ក្នុងទីផ្សារអាស៊ីអាគ្នេយ៍។

ម្យ៉ាងវិញទៀត ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារថ្នាំលាបពណ៌ដែលមានអាយុកាលជាង៩០ឆ្នាំមកហើយនោះ ក្រុមហ៊ុន JOTUN ក៏បានបង្កើតផលិតផលថ្មីបន្ថែមទៀតដោយបាននាំមកនូវគុណភាពទ្វេដង។

ផលិតផលនេះគឺជាថ្នាំលាបពណ៌ម៉ាក JOTASHIELD ANTIFADE COLOURS ដែលផ្តល់ពណ៌ជាប់បានយូរជាងមុនរហូតដល់ទៅពីរដងព្រមទាំងមានលក្ខណៈពិសេសច្រើនជាងនេះទៀត។ ANTIFADE COLOURS គឺបានផលិតឡើងដោយប្រើបច្ចេកវិទ្យាទំនើបអាចការពារពីកាំរស្មី UV ហើយតាមការអះអាងរបស់ក្រុមហ៊ុនជញ្ជាំងដែលលាបពណ៌ ANTIFADE COLOURS អាចកាត់បន្ថយកំដៅពីចន្លោះ ៨ ទៅ ១០ អង្សារសេដែលនេះគឺនឹងធ្វើឲ្យអគារត្រជាក់ជាងមុនហើយការប្រើប្រាស់អគ្គីសនីនឹងកាត់បន្ថយ។ លក្ខណៈពិសេសជាងនេះទៀតរួមមាន ការប្រឆាំងនឹងស្នាមដាមទឹក និង ការអនុវត្តដ៏រឹងមាំរយៈពេលដល់ទៅ ៨ ឆ្នាំព្រមទាំងលក្ខណៈពិសេសផ្សេងទៀត។

សូមបញ្ជាក់ជូនថា ក្រុមហ៊ុន JOTUN គឺជាក្រុមហ៊ុនផលិតថ្នាំលាបដ៏ធំបំផុតមួយរបស់ពិភពលោកដែលបានលាបជញ្ជាំងខាងក្នុងនិងក្រៅនៅជាង១០០ប្រទេសជុំវិញពិភពលោក។ ក្រុមហ៊ុនបានក្លាយទៅជាម៉ាកថ្នាំលាបនៃជម្រើសសម្រាប់អគារសំខាន់ៗជាច្រើនរបស់ពិភពលោកដូចអគារ Eiffel Tower អគារភ្លោះ Petronas Tower អគារ Burj Khalifa និងអគារជាច្រើនដ៏ទៃទៀត។

- Video Advertisement -