សណ្ឋាគារ Raffles ទាំងពីនៅកម្ពុជានឹងត្រូវផ្លាស់ប្តូរមុខមាត់ថ្មីនាពេលឆាប់ៗនេះ

សណ្ឋាគារ Raffles ដ៏ប្រណីតទាំងពីរនៅកម្ពុជានឹងត្រូវផ្លាស់ប្តូរមុខមាត់ថ្មី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ TTRWeekly។

កាលពីថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ សារព័ត៌មានអន្តរជាតិមួយនេះបានឲ្យដឹងថា សណ្ឋាគារ Raffles នៅខេត្តសៀមរាប និងរាជធានីភ្នំពេញនឹងត្រូវកែលម្អឡើងវិញនៅដើមឆ្នាំ២០១៩ខាងមុខនេះ។

ប្រភពដដែលបានឲ្យដឹងថា សណ្ឋាគារ Raffles Grand Hotel d’Angkor និង Raffles Hotel Le Royal ដែលពេលថ្មីៗនេះត្រូវបានលក់ទៅឲ្យក្រុមហ៊ុនសឹង្ហបុរីនោះ នឹងត្រូវកែលម្អជាដំណាក់កាលៗដើម្បីបង្កើនសោភ័ណភាពបន្ថែម។ (អានបន្ថែម)

ចំពោះសណ្ឋាគារ Raffles Hotel Le Royal ក្នុងទីក្រុងភ្នំពេញ ក្រុមហ៊ុននឹងចាប់ផ្តើមការសាងសង់ក្នុងថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះហើយដំណាក់កាលទាំងបីនៃការសាងសង់នឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ២០២០។

ដោយឡែកចំពោះ សណ្ឋាគារ Raffles Grand Hotel d’Angkor នៅខេត្តសៀមរាបវិញការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំ២០១៩ដូចគ្នា។

តាមការបញ្ជាក់របស់ប្រភពដដែលបានឲ្យដឹថា ការកែលម្អឡើងវិញសណ្ឋាគារ Raffles នៅខេត្តសៀមរាបគឺតម្រូវឲ្យមានការផ្អាកទទួលភ្ញៀវចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៩ រហូតដល់ចុងខែតុលាឆ្នាំ២០១៩។ ចំណែកឯសណ្ឋាគារ Raffles នៅភ្នំពេញវិញគឺនឹងបើកដំណើរការជាធម្មតាក្នុងអំឡុងពេលនៃការសាងសង់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]