ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាបាននិងកំពុងផ្តល់ឱកាសដល់ប្រជាជនក្នុងការទទួលយកអ្វីថ្មីៗតាមរយៈការមានសមត្ថភាពទិញសម្ភារក៏ដូចជាទទួលសេវាកម្មនានាដែលមាននៅក្នុងទីផ្សារ។
ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់នៅកម្ពុជា វិនិយោគបរទេសកំពុងបង្កើនការផ្គត់ផ្គង់សម្ភារនិងសេវាកម្មទាំងនោះតាមរយៈការបង្កើតផ្សារទំនើបនានានៅទូទាំងប្រទេសកម្ពុជា។
ក្នុងន័យនេះ ក្រុមហ៊ុនថៃធំៗមួយចំនួនបានចាប់ផ្តើមចូលក្នុងទីផ្សារផ្សារទំនើបនៅកម្ពុជាដើម្បីទាញផលប្រយោជន៍ពីទីផ្សារដែលមានអ្នកប្រើប្រាស់ប្រមាណជា ១៦ លាននាក់មួយនេះ។
ជាក់ស្តែង ក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំមួយរបស់ថៃឈ្មោះថា Siam Makro Pclបានបង្កើតផ្សារទំនើប Makroដ៏ធំមួយនៅរាជធានីភ្នំពេញដែលបាននាំយកសម្ភារជាច្រើនប្រភេទជាពិសេសសម្ភារពីប្រទេសថៃដែលជាទីចាប់អារម្មណ៍របស់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀត ជាមួយនឹងភាពជោគជ័យសម្រាប់គម្រោងទី១របស់ខ្លួន ក្រុមហ៊ុនមួយនេះក៏បាននិងកំពុងពង្រីកខ្លួនបន្ថែមទៀតទៅកាន់ទីផ្សារប្រកបដោយសក្តានុពលដូចជាខេត្តសៀមរាប។ ក្នុងនោះ ផ្សារទំនើបMakroមួយទៀត និងលេចចេញជារូបរាងនៅខេត្តសៀមរាបក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។ អានបន្ថែម
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនពាណិជ្ជកម្មថៃដ៏ល្បីមួយទៀតឈ្មោះថា Berli Jucker Plc (BJC) ក៏បានងាកមករកការបង្កើតផ្សារទំនើបនៅកម្ពុជាផងដែរ។ ជាក់ស្តែង កាលពីប៉ុន្មានខែមុន ក្រុមហ៊ុនបានប្រកាសបង្តើតផ្សារទំនើប Big C ដ៏ធំមួយនៅឯទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលនេះគឺជាជំហានដំបូងរបស់ក្រុមហ៊ុនក្នុងការជ្រៀតខ្លួនចូលទីផ្សារកម្ពុជា។ ជាងនេះទៅទៀត ក្នុងផែនការពង្រីកទីផ្សាររបស់ខ្លួន ក្រុមហ៊ុនBerli Jucker Plcគ្រោងបង្កើតផ្សារទំនើប Big Cចំនួន ៥ បន្ថែមទៀតនៅទូទាំងប្រទេសកម្ពុជាក្នុងរយៈពេល៥ឆ្នាំខាងមុខ។