ចំនួនសមាជិកសមាគមអ្នកសាងសង់កម្ពុជាកើនឡើងខ្ទង់រយ
ស្របពេលដែលវិស័យសំណង់មានការរីកចម្រើនខ្លាំងចំនួនសមាជិកនៃសមាគមអ្នកសាងសង់កម្ពុជាក៏បានកើនឡើងច្រើនផងដែរ។
សមាគមផ្តុំទៅដោយក្រុមហ៊ុនប្រកបអាជីវកម្មផ្នែកសំណង់ដ៏ធំនិងតែមួយគត់នៅកម្ពុជាឈ្មោះថាសមាគមអ្នកសាងសង់កម្ពុជា(CCA) ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានពង្រីកខ្លួនកាន់តែធំដោយក្នុងនោះសមាជិករបស់ខ្លួនគឺមានចំនួនកាន់តែច្រើន។
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០១១មក សមាគមអ្នកសាងសង់កម្ពុជាក្រោមការដឹកនាំដោយអ្នក ឧកញ៉ា ពុង ឃាវ សែ បានពង្រីកខ្លួនកាន់តែធំជាមួយនឹងសមាជិកចំនួន១៤៨ក្រុមហ៊ុនដែលក្រុមហ៊ុនទាំងនេះគឺមានពីផ្នែកជាច្រើននៃអាជីវកម្មសំណង់។
ក្រុមហ៊ុនទាំងនោះរួមមាន៖
១) ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់និងក្រុមហ៊ុនសាងសង់គ្រប់ប្រភេទ
២) ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារបរិក្ខារឧបករណ៍និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ
៣) ក្រុមហ៊ុនអចលនទ្រព្យ
៤)រោងចក្រផលិតបេតុងក្រុមហ៊ុនលក់ឬតម្លើងប្រព័ន្ធអគ្គីសនីទឹកម៉ាស៊ីនត្រជាក់ម៉ាស៊ីនទឹកក្តៅផ្ទាំងកញ្ចក់សូឡានិងប្រព័ន្ធមេកានិក
៥) ក្រុមហ៊ុនធានារ៉ាប់រង
៦) ក្រុមហ៊ុនលក់ឧបករណ៍វាស់ស្ទង់និងពិនិត្យសំណង់
៧) ក្រុមហ៊ុនលក់គ្រោងឆ្អឹងដែករបស់អគាររោងចក្រនិងអគារលំនៅដ្ឋានផ្សេងៗ
៨) ក្រុមហ៊ុនធ្វើពិសោធន៍ដីនិងភូគព្ភសាស្រ្តក្រុមហ៊ុនដឹកជញ្ជូនក្រុមហ៊ុនធ្វើសសរគ្រឹះនិងគ្រឹះ-
៩)ក្រុមហ៊ុនសាងសង់អាងហែលទឹកនិងប្រព័ន្ធចម្រោះទឹកព្រមទាំងអាជីវកម្មផ្សេងទៀតផងដែរ។

