ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់សិទ្ធិឲ្យក្រុមហ៊ុនកូរ៉េក្នុងការសិក្សាប្លង់និងសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
កាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចសន្យាសេវាទីប្រឹក្សានៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ជាមួយក្រុមហ៊ុនវិស្វកម្មនិងសំណង់របស់ប្រទេសកូរ៉េឈ្មោះថា Dohwa Engineering Co., Ltdនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។
កិច្ចសន្យាខាងលើគឺមានទំហំទឹកប្រាក់ប្រមាណ៤,៧ លានដុល្លារអាមេរិកដែលក្នុងនោះក្រុមហ៊ុនDohwa Engineeringនឹងទទួលបន្ទុកលើការងារសិក្សាប្លង់លម្អិតនិងត្រួតពិនិត្យការងារសាងសង់គម្រោងទាំងមូលសម្រាប់រយៈពេល ៤៨ ខែ។
ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ ឯកឧត្ដមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា៖ «ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការច្រោះទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋ ការបង្កើតប្រព័ន្ធបណ្តាញលូ និងការតភ្ជាប់បណ្តាញលូពីផ្ទះប្រជាពលរដ្ឋមកកាន់ស្ថានីយប្រព្រឹត្តិកម្មនេះ គឺនឹងធ្វើឲ្យប្រសើរឡើងស្ថានភាពសុខុមាលភាពនិងអនាម័យរបស់ប្រជាពលរដ្ឋ»។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ខាងលើនេះគឺជាគម្រោងអភិវឌ្ឍន៍ដែលស្ថិតក្នុងកញ្ចប់ថវិការកម្ចីប្រមាណ៦៣ លានដុល្លារអាមេរិកដែលកម្ពុជាទទួលបានកំចីពីធនាគារនីហរ័ណ អាហរ័ណកូរ៉េ។
គម្រោងនេះគឺនឹងមានការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានសមត្ថភាពចម្រោះទឹកបាន៧.៦០០ម៉ែត្រគីបក្នុងមួយថ្ងៃនិងការសាងសង់ស្ថានីយបូមទឹកចំនួន១០ទីតាំងដែលមានសមត្ថភាពអាចបូមទឹកកខ្វក់បាន២៩.៩៥២ ម៉ែត្រគីបក្នុងមួយថ្ងៃ។ ជាងនេះទៅទៀត គម្រោងនេះក៏នឹងមានការសាងសង់បណ្តាញលូស្តារស្ទឹងប្រវែង១៦,៣គីឡូម៉ែត្រនិងស្តារស្ថានីយបូមទឹកដែលមានស្រាប់ផងដែរ។
