ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
បន្ទាប់ពីធ្វើការសាងសង់យ៉ាងស្វិតស្វាញអស់រយៈពេលប្រមាណជា២ ឆ្នាំ មក និម្មិតរូបសន្តិភាពកម្ពុជា«វិមានឈ្នះ ឈ្នះ»បានដាក់សម្ពោធឲ្យដំណើរការជាផ្លូវការហើយក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លាតសន្ធឹងចំកណ្តាលផ្ទៃដីប្រមាណជា ៨ ហិកតា «វិមានឈ្នះ ឈ្នះ»ត្រូវបានសាងសង់ឡើងក្នុងគោលបំណងរម្លឹកដល់គុណូបការៈរបស់វិរជនខ្មែរដែលបានលះបង់ទាំងកាយនិងកម្លាំងចិត្តក្នុងការស្វែងរកសន្តិភាពជូនកម្ពុជាបន្ទាប់ពីប្រទេសមួយនេះធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដ៏រុាំរៃ៉អស់រយៈជាច្រើនឆ្នាំ។ ម្យ៉ាងវិញទៀត «វិមានឈ្នះ ឈ្នះ»ក៏នឹងក្លាយជាកន្លែងសម្រាប់ដាក់បង្ហាញឯកសារប្រវត្តិសាស្ត្រនានាសម្រាប់ឲ្យយុវជនជំនាន់ក្រោយធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តខ្មែរផងដែរ។ទន្ទឹមនឹងនេះ បរិវេណនៃ«វិមានឈ្នះ ឈ្នះ» មានសាងសង់ជាកន្លែងហាត់ប្រាណ សាលតាំងរូបថតប្រវត្តិសាស្ត្រ បណ្ណាល័យ ព្រមទាំងកន្លែងបញ្ចាំងភាពយន្តឯកសារ។
មានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ«វិមានឈ្នះ ឈ្នះ»មានកម្ពស់រហូតដល់ទៅ៥៤ម៉ែត្រ ទទឹង ៣៦ម៉ែត្រអមដោយជ្រុងចំនួនប្រាំតំណាងឲ្យយុទ្ធសាស្ត្រDIFIDរបស់សម្តេច តេជោ ហ៊ុន សែនដែលបានរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម។ យុទ្ធសាស្ត្រDIFIDគឺមានប្រាំចំណុចដូចជា៖ Divide (បំបែក)Isolate (ធ្វើឲ្យឯកោ)Finish (បញ្ចប់)Integrate (សមាហរណកម្ម) និង Develop (អភិវឌ្ឍ)។
ថ្លែងក្នុងពិធីសម្ពោធខាងលើ សម្តេច តេជោ ហ៊ុន សែន បានបញ្ចាក់ឲ្យដឹងថា ការសម្រេចជ្រើសរើសទីតាំងនេះជាកន្លែងសម្រាប់សាងសង់វិមានខាងលើនេះគឺដោយសារតែទីនេះគឺនឹងក្លាយទៅជាទីក្រុងរណបនាពេលអនាគតព្រមទាំងជាកន្លែងសម្រាប់ប្រារព្ធកម្មវិធីប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ផងដែរ។
ចំពោះថវិការសាងសង់វិញ សម្តេច តេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាកន្លងមករដ្ឋាភិបាលបានប្រើប្រាស់ថវិការប្រមាណជាង១២ លានដុល្លារអាមេរិករួចមកហើយដែលភាគច្រើននៃថវិការទាំងនេះគឺបានមកពីសាលាក្រុងរាជធានីភ្នំពេញដែលនេះគឺមិនទាន់រាប់បញ្ចូលបញ្ហាដីធ្លីនោះទេ។ ជាងនេះទៅទៀតរដ្ឋាភិបាលក៏បានត្រៀមថវិការបម្រុងតាមតម្រូវការនៃគណៈកម្មាធិការសាងសង់។
«កន្លែងនេះ«វិមានឈ្នះ ឈ្នះ»ធ្វើមិនមែនជាផ្ទះរបស់ខ្ញុំនោះទេ ហើយក៏មិនមែនជារបស់អ្នកណានោះដែរតែជារបស់ជាតិ!» សម្តេច តេជោ ហ៊ុន សែនបានគូសបញ្ជាក់យ៉ាងដូច្នេះ។
អបអរសាទរចំពោះវិមានឈ្នះ ឈ្នះ ដែលមានន័យថាគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា!



