កប់កប់! ឈ្នះរង្វាន់ផ្ទះមួយខ្នង
ទីបំផុតកម្មវិធី ISI PALM នាំសំណាង បានរកឃើញអតិថិជនដែលជាម្ចាស់ទូរទស្សន៍ LG 43 អ៊ិញ ទាំង ៥០ នាក់ ម្ចាស់ម៉ូតូ Honda Zoomer X ២០១៩ ទាំង ៣០ នាក់ និងជាពិសេសម្ចាស់រង្វាន់ធំ ផ្ទះមេគង្គ ម៉ូដែល MH 962 ថ្មីសន្លាងមួយខ្នង ដែលបានទៅលើអតិថិជនឈ្មោះ លីម ដារិទ្ធ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល ។
ការចាប់ឆ្នោតនេះបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យទី ០៦ មករា ឆ្នាំ ២០១៩ នៅស្ថានីយទូរទស្សន៍ CNC ក្នុងកម្មវិធីប្រកួតពានរង្វាន់អន្តរជាតិកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM រដូវកាលទី៣។
គួរបញ្ជាក់ផងដែរថា កម្មវិធី ISI PALM នាំសំណាង នេះគឺបង្កើតឡើងដើម្បីធ្វើការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រដល់ផលិតផលស័ង្កសី អាយ អេស អាយ ផាម (ISI PALM) ដែលជាផលិតផលស័ង្កសីមានគុណភាពខ្ពស់ ផលិតតាមបច្ចេកវិទ្យាទំនើបរបស់ជប៉ុន និងអូស្ត្រាលី វត្ថុធាតុដើមស្តង់ដាអន្តរជាតិ ISO 9001: 2008 ស្រោបអាលុយមីញ៉ូម ៥៥ ភាគរយ និងស័ង្កសី ៤៥ ភាគរយ មាន ៥ ស្រទាប់ការពារ និងធានា ១០ឆ្នាំ។
ISI PALM ជាប់ធន់ជានិរន្តរ។ ISI PALM ជាផលិតផលរបស់ក្រុមហ៊ុន ISI STEEL។

