ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ភាពល្បាញល្បីនៃការសាងសង់សំណង់អគារខ្ពស់ៗរបស់ប្រទេសចិនកំពុងឈានទៅរកមួយកម្រិតបន្ថែមទៀតតាមរយៈការបញ្ចប់ការសាងសង់អគារខ្ពស់ៗជាង៨០អគារត្រឹមរយៈពេល១ឆ្នាំ។
យោងតាមរបាយការណ៍ស្តីពីអគារខ្ពស់ៗចេញផ្សាយដោយក្រុមប្រឹក្សានៃអគារខ្ពស់ៗ និងនគរូបនីយកម្ម (CTBUH) កាលពីពេលថ្មីៗនេះ ប្រទេសចិនបាននាំមុខគេក្នុងវិស័យសំណង់អគារខ្ពស់ៗដោយក្នុងនោះ អគារខ្ពស់ៗចំនួនរហូតដល់ទៅ ៨៨ អគារត្រូវបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៨ ដែលនេះគឺច្រើនជាងប្រទេសណាៗទាំងអស់ក្នុងសាកលលោក។
ក្នុងនោះដែរ អគារខ្ពស់ៗទាំង៨៨ អគារដែលបានបញ្ចប់នៅប្រទេសចិនគឺស្មើរទៅនឹងប្រមាណជា ៦១.៥ ភាគរយនៃអគារទាំង១៤៥ កម្ពស់ចាប់ពី ២០០ ម៉ែត្រឡើងទៅដែលបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៨។ អគារខ្ពស់ៗទាំងនោះរួមមាន អគារការិយាល័យកម្ពស់ ១០៩ជាន់ China Zunអគារការិយាល័យនិងសណ្ឋាគារកម្ពស់ ៩៤ ជាន់ Changsha IFS Tower T1 អគារការិយាល័យកម្ពស់ ៦៨ ជាន់ China Resources Headquartersព្រមទាំងអគារជាច្រើនទៀតដូចបានរៀបរាប់ក្នុងតារាងខាងក្រោម។
ទន្ទឹមនឹងការសម្រុកបញ្ចប់ការសាងសង់អគារខ្ពស់ៗក្នុងឆ្នាំ ២០១៨ នៅប្រទេសចិននេះផងដែរ របាយការណ៍ខាងលើបានឲ្យដឹងថាការ ប្រណាំងប្រជែងបញ្ចប់ការសាងសង់អគារនៅប្រទេសចិនអាចនឹងមានការប្រែប្រួលខ្លះក្នុងឆ្នាំ ២០១៩ នេះដោយសារសម្ពាធពីលក្ខខណ្ឌសេដ្ឋកិច្ចក្នុងស្រុកដូចជាការ រឹតបណ្តឹងផ្នែកហិរញ្ញវត្ថុ និងការដាក់បន្ថែមអាករជាដើម។
«យើងក៏អាចរំពឹងដែរថា អាករណាមួយដែលដាក់ប្រឆាំងនឹងចិនគឺនឹងនាំឱ្យមានការរំខានដល់ឧស្សាហកម្មសំណង់ក្នុងពិភពលោកជាពិសេសទាក់ទងនឹងផលិតផលដែកក៏ដូចជាប៉ះពាល់ដល់ប្រទេសចិនផ្ទាល់ផងដែរ» របាយការណ៍ខាងលើបានសរសេរយ៉ាងដូច្នេះ។
«សមត្ថភាពរបស់ធនាគារចិននិងអ្នកអភិវឌ្ឍន៍ក្នុងការផ្តល់មូលនិធិដល់គម្រោងនៅក្រៅប្រទេសអាចនឹងត្រូវកាត់បន្ថយនាពេលខាងមុខ ដែលក្នុងនោះការវិនិយោគក្រៅប្រទេសបានកាត់បន្ថយយ៉ាងខ្លាំងរួចមកហើយនៅអំឡុងឆ្នាំ២០១៨ ដែលបានស្តែងតាមរយៈការបញ្ចប់ការលក់ឬការរំខានរបស់វិនិយោគិនចិនលើគម្រោងនៅប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងកន្លែងផ្សេង» របាយការណ៍ខាងលើបានបន្ថែម។
គួររម្លឹកដែរថា កម្ពុជាគឺជាប្រទេសមួយទទួលបានទុនវិនិយោគពីប្រទេសចិនយ៉ាងច្រើនក្នុងមួយឆ្នាំៗទៅលើឧស្សាហកម្មសំណង់។ យោងតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រទេសចិនគឺឈរក្នុងលំដាប់លេខមួយនៅប្រទេសកម្ពុជាចំពោះទុនវិនិយោគសំណង់ដែលក្នុងនោះក្នុងរយៈពេលជាង ១០ ឆ្នាំ ចុងក្រោយនេះ ទុនវិនិយោគសំណង់ពីក្រុមហ៊ុនចិនស្មើនឹងទឹកប្រាក់ប្រមាណជាង ២ ពាន់លានដុល្លារអាមេរិក។



