បច្ចេកវិទ្យាទំនើបនិងចុងក្រោយគេបង្អស់ក្នុងឧស្សាហកម្មបោកគក់។
ក្នុងអត្ថបទមុន Electronic World បានជម្រាបត្រួសៗរួចមកហើយអំពីម៉ាស៊ីន បោកសម្លៀកបំពាក់ទំនើប LG TwinWash (ម៉ាស៊ីនភ្លោះ) ដែលបំពាក់ដោយ បច្ចេកវិទ្យាទំនើបនិងចុងក្រោយគេបង្អស់ក្នុងឧស្សាហកម្មបោកគក់។
ថ្ងៃនេះ Electronic World នឹងបង្ហាញអំពីលក្ខណៈសម្បត្តិលំអិត របស់ម៉ាស៊ីនបោកសម្លៀកបំពាក់ LG TwinWash នេះមកជម្រាបជូនប្រិយមិត្តអោយជ្រាបកាន់តែច្បាស់ថាតើ LG TwinWash សាកសមជាម៉ាស៊ីនដែលទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់យ៉ាងណានោះ សូមអញ្ជើញតាមដានដូចខាងក្រោម៖
១. Brand New Ergonomic Design៖
-LG TwinWash៖ មានរាងតូចល្មមងាយស្រួលក្នុងការទុកដាក់ក្នុងគេហដ្ឋាន។ ការរចនាម៉ូតថ្មី ងាយស្រួលទាំងការបើកបិទមានសន្ទះកញ្ចក់មកជាមួយដែល អាចមើលឃើញការបោកគក់ខាងក្នុង។ កន្លែងដាក់សំលៀកបំពាក់ហើយ កន្លែងដាក់ទឹកសាប៊ូ និងទឹកក្រអូបក៏កាន់តែធំ និងងាយស្រួលជាងមុន ។
-Separate Wash៖ អាចបោកសំលៀកបំពាក់ដាច់ដោយឡែកពីគ្នាដោយដាក់ អោយដំណើរការក្នុងពេលតែមួយ (ខ្លាចចូលពណ៌គ្នា មិនបាច់ពិបាកបោក២ ទៅ៣ដង)។
Time Saving៖ ចំណេញពេលវេលាច្រើនជាងមុន (ការបោកគក់ប្រើពេលតិច និងមិនបាច់ហត់មកចុចបញ្ជាដោយផ្ទាល់)។
២. TurboWash 20
-ជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដែលលាងសម្អាតបានស្អាតល្អ និងមិនធ្វើអោយខូចសាច់ក្រណាត់។
ទាំងមុខងារ Twin Spray + Atomizing Spray អាចសន្សំពេលវេលាបោកគក់បានដល់ទៅ ៣០នាទីសម្រាប់ការបោកគក់ម្តងៗ។
៣. TrueSteam
-មុខងារនេះអាចកម្ចាត់មេរោគបាក់តេរីពីសំលៀកបំពាក់បានរហូតដល់ ៩៩% និងកំចាត់ស្នាមប្រលាក់ ជ្រីវជ្រួញលើសម្លៀកបំពាក់ក្នុងរយៈពេល ២០នាទី។
៤. Inverter Direct Drive
-LG TwinWash បំពាក់ដោយប្រព័ន្ធម៉ូទ័រ Inverter Direct Drive (មិនប្រើខ្សែពាន)ដែលមានរំញ័រតិច និងសម្លេងស្ងាត់ល្អ មានប្រសិទ្ធិភាពទ្វេរដង ដែលធ្វើអោយកាន់តែប្រសើរឡើងក្នុងការបោកគក់ និងសន្សំសំចៃថាមពលអគ្គិសនីព្រមទាំងមានការធានារយៈពេល ១០ឆ្នាំ។
៥. 6 Motions Direct Drive
-បង្វិលសម្អាតសាច់ក្រណាត់បាន ៦ចលនាផ្សេងគ្នា ដូចជាបង្វិលចុះឡើង ស្រាយក្រណាត់មិនអោយរមូលចូលគ្នា សម្អាតក្អែលដែលមាននៅខាងក្នុង ក្រវីក្រណាត់ថ្នមៗ បន្ថែមកម្លាំងបោកគក់ និងច្រោះយកសាប៊ូចេញ។ លោកអ្នកក៏អាចប្រើប្រាស់មុខងារ Auto Pre-Wash ដែលជាមុខងារពិសេសសម្អាតស្នាមប្រឡាក់លើសម្លៀកបំពាក់ដោយមិនចាំបាច់ប្រើសាប៊ូ។
៦. Smart ThinQ
-Smart ThinQ ទំនើបឆ្លាតវៃដែលលោកអ្នកអាចគ្រប់គ្រងវាតាមរយៈពាក្យបញ្ជាសម្លេង ឬតាមរយៈកម្មវិធីទូរស័ព្ទដៃរបស់អ្នក (Smart Phone)។ វាមានសមត្ថភាពអាចឲ្យលោកអ្នកអាចធ្វើការបញ្ជាអោយដំណើរការបោកគក់ បិទបើកប្រព័ន្ធភ្លើងជាដើម ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា បើទោះជា លោកអ្នកកំពុងនៅកន្លែងធ្វើការ កំពុងដើរផ្សារ ឬធ្វើកិច្ចការងារផ្សេងៗនៅ ខាងក្រៅផ្ទះ ក៏ការបោកគក់សម្លៀកបំពាក់លោកអ្នកនៅតែដំណើរការ និងបញ្ជប់រួចរាល់តាមពេលវេលាដែលអ្នកចង់បាន។
-Smart Diagnosis ™: លោកអ្នកអាចដឹងពីបញ្ហាផ្សេងៗរបស់ម៉ាស៊ីនភ្លាមៗ ដែលនឹងបង្ហាញលើទូរស័ព្ទដៃ ដោយមិនចាំបាច់រង់ចាំអ្នកបច្ចេកទេស មកត្រួតពិនិត្យ។ រាល់មានបញ្ហាអ្វីវានឹងធ្វើការជួសជុលដោយខ្លួនឯងដោយមិន បាច់ខលទៅជាងជួសជុលមកត្រួតពិនិត្យ គឺវានឹងបញ្ជាក់ប្រាប់ពីបញ្ហាភ្លាមៗ នៅក្នុងកម្មវិធីទូរស័ព្ទដៃតែម្តង។
ពិតជាពិសេសណាស់សម្រាប់ម៉ាស៊ីនបោកសម្លៀកបំពាក់ LG TwinWash នេះ និងពិតជាសាកសមសម្រាប់គ្រួសារទាន់សម័យដែលធ្វើអោយជីវិតវិវត្តន៍ទៅរកភាពកាន់តែប្រសើរ។

