ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យធំមួយនៅកម្ពុជាបានប្រកាសបើកសម្ពោធការលក់គម្រោងអភិវឌ្ឍន៍‘អាម៉ូរី៧មករា’របស់ខ្លួនជាផ្លូវការហើយ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។
កាលពីចុងសប្តារហ៍កន្លងទៅនេះ ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរីបានប្រកាសបើក សម្ពោធលក់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ឈ្មោះថា‘អាម៉ូរី៧មករា’ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៧មករាដែលតភ្ជាប់ផ្លូវជាតិលេខ៦ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ ដែលពោពេញដោយសក្តានុពលអភិវឌ្ឍខ្ពស់ និងជាទីប្រជុំជនដ៏កុះករបំផុតក្នុងរាជធានីភ្នំពេញ។
គម្រោងអភិវឌ្ឍន៍‘អាម៉ូរី៧មករា’គឺនឹងមានការដាក់លក់លំនៅដ្ឋាននិងដីឡូតិ៍ជាច្រើនដែលក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍនៅលើផ្ទៃដីទំហំរហូតដល់ទៅ៣២ហិកតា។
ថ្លែងក្នុងពិធីសម្ពោធខាងលើដែលមានការចូលរួមពីអតិថិជនសក្តានុពលរបស់ក្រុមហ៊ុនប្រមាណជា ១០០ នាក់នៅឯភោជនីយដ្ឋាននាគក្រហមលោកសួនវិរៈតារា អគ្គនាយកក្រុមហ៊ុន អាម៉ូរីបានមានប្រសាសន៍ថា៖«ទីតាំងនៃគម្រោងនេះបង្ហាញខ្លួនស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ចរវាងតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានតំបន់អភិវឌ្ឍន៍ដ៏ទៃទៀតស្ថិតនៅជុំវិញនិងមានដងព្រែកធម្មជាតិដែលញុំាំងឲ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាល។
«នៅពេលដែលប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រជាជនរបស់យើងក៏នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ ដែលបានជម្រុញឲ្យមានកំណើនអ្នកមានជីវភាពធូរធារកើនឡើង។ដោយហេតុនេះក្រុមហ៊ុន អាម៉ូរីបានឈានជើងរបស់ខ្លួនដើរតួយ៉ាងសំខាន់ជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម»លោកបានបន្ថែម។
បន្ទាប់ពីធ្វើការសាកល្បងការលក់គម្រោងខាងលើហើយសម្រេចបានការលក់ប្រមាណជា ៥០ ភាគរយរួចមក ក្រុមហ៊ុននឹងធ្វើការលក់គម្រោងនេះជាតំណាក់កាល ដែលតំណាក់ទី១របស់គម្រោងនឹងផ្តល់ជូនចំនួន៤ជម្រើសដូចជា៖ ជម្រើសទី១ ដីទំហ៊ំ៥មX២០មជម្រើសទី២ ដីទំហ៊ំ១០មX២០មជម្រើសទី៣ ដីទំហ៊ំ២០មX៣០មនិងជម្រើសទី៤ ផ្ទះវីឡាកូនកាត់ទំហ៊ំ៥មX១២ម។
គួរបញ្ជាក់ផងដែរថាអាម៉ូរីគឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មទាំងស្រុងទៅលើវិស័យអចលនទ្រព្យដែលរួមមានការលក់និងជួលអចលនទ្រព្យសម្រាប់លំនៅដ្ឋាននិងពាណិជ្ជកម្មការលក់គម្រោងវិនិយោគការវាយតម្លៃអចលនទ្រព្យការស្រាវជ្រាវលើវិស័យអចលនទ្រព្យនិងការពិគ្រោះយោបល់លើវិស័យនេះជាដើម។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
លោកស្រីស៊ីម៉ាន់ឌីជំនួយការអគ្គនាយក
ទូរស័ព្ទ៖089 999 996

