ស្ពានក្រោមជំនួយពីចិនតម្លៃជាង៥៦លានដុល្លារកំពុងលេចខ្លួនបណ្តើៗហើយ

ស្របពេលដែលក្រុមហ៊ុនចិនជាច្រើនកំពុងចាប់អារម្មណ៍វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបន្ថែមទៀតនោះ ស្ពានតម្លៃជាង៥៦លានដុល្លារអាមេរិកបាន និងកំពុងលេចខ្លួនជាបណ្តើរៗហើយ នេះបើយោងតាមការផ្សាយរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន។

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មាដែលបានចាប់ផ្តើមការសាងសង់ កាលពីខែកុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅនេះគឺមានការចាក់បុកគ្រឹះគ្រោងឆ្អឹងស្ពានរួច រាល់ហើយបានលេចចេញជារួបរាងបណ្តើរៗ។

តាមរូបភាពដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហោះ បច្ចុប្បន្ននេះស្ពានមួយខ្សែដែលលាតសន្ធឹងកាត់ទន្លេមេគង្គតភ្ជាប់រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំមួយនេះគឺមានការចាក់សសរស្ពានចំនួនជាច្រើនហើយ សកម្មភាពសាងសង់គឺកំពុងប្រព្រឹត្តទៅយ៉ាងមមាញឹកផងដែរ។

ស្ពាននេះគឺមានប្រវែងសរុប ១.១៣១ ម៉ែត្រ និង ទទឹង១៣,៥០ ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែកហើយត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុបក្រោមថវិការកម្ចីពីសាធារណរដ្ឋ ប្រជាមានិតចិនប្រមាណជា៥៦,៩៩៨ លាន ដុល្លារអាមេរិក។

តាមការគ្រោងទុក ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មាគឺនឹងត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២១ខាងមុខនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]