២៥ភាគរយនៃតំបន់ក្នុងរាជធានីហ្សាការតានឹងលិចទឹកទាំងស្រុងនៅឆ្នាំ២០២៥
ការស្រាវជ្រាវដោយសាកលវិទ្យាល័យឥណ្ឌូនេស៊ី បានបង្ហាញឲ្យឃើញថា ២៥ភាគរយ នៃតំបន់ក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី អាចនឹងត្រូវជន់លិចទឹកជាអចិន្ត្រៃយនៅឆ្នាំ២០២៥។
ការរកឃើញដោយវិទ្យាស្ថានបច្ចេកវិទ្យាបង់ដុងបង្ហាញថា ទីក្រុងហ្សាការតាគឺត្រូវបានចាត់ទុកថាជាទីក្រុងដែលនឹងត្រូវជន់លិចដោយទឹកជំនន់លឿនជាងគេបំផុតនៅក្នុងពិភពលោក។ ជាកន្លែងស្នាក់នៅរបស់ប្រជាជនប្រមាណជា១៣លាននាក់ រាជធានីហ្សាការតាមានទន្លេចំនួន១៣ ហូរកាត់ទីក្រុងនេះ ហើយទីក្រុងនេះទៀតសោតគឺស្ថិតនៅលើតំបន់វាលភក់ដ៏ធំមួយ។
ការអភិវឌ្ឍន៍ច្រើនលើសលប់ និងកង្វះការរៀបចំផែនការទីក្រុងឲ្យបានត្រឹមត្រូវសម្រាប់ការការរីកចម្រើននាពេលកន្លងទៅ បានធ្វើឲ្យមានបេតុងនិងកៅស៊ូយ៉ាងច្រើនដែលនេះគឺធ្វើឲ្យប្រព័ន្ធបង្ហូរទឹកភ្លៀងមិនបានដំណើរការឲ្យមានប្រសិទ្ធភាពល្អ។ ការស្រុតចុះនៃសំណង់បានចាប់ផ្តើមជាង៤០ឆ្នាំមកហើយ ហើយបច្ចុប្បន្នទីក្រុងនេះបានជន់លិចដល់ទៅ ១១ សង់ទីម៉ែត្រក្នុងមួយឆ្នាំៗ។ នៅតំបន់ Pluit ដែក?ជាតំបន់ជាយក្រុងភាគខាងជើង ផ្នែកក្រោមដីបានជន់លិចដល់ទៅ៤ ម៉ែត្រ។
ដំណោះស្រាយដ៏មានសក្តានុពលកំពុងត្រូវបានគេរកឃើញហើយគឺការដំឡើងម៉ាស៊ីនបូមទឹកដ៏ធំ ដើម្បីបង្ហូរទឹកចេញពីទីក្រុងទាំងមូល។

