ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ជាមួយក្រុមហ៊ុនជប៉ុនចំនួន ៣ ដែលជាផ្នែកមួយនៃគម្រោងក្រោមកម្ចីប្រមាណ ៥០០ លានដុល្លារអាមេរិកពីរដ្ឋាភិបាលជប៉ុន។
កិច្ចព្រមព្រៀងរវាងក្រសួងនិងក្រុមហ៊ុន Ilsung-Cienco I Joint Venture ក្រុមហ៊ុន Obayashi Corporation និងTekken-Ikee Joint Venture គឺសម្រាប់ការងារសាងសង់ផ្លូវជាតិលេខ៥ដែលក្នុងនោះក្រុមហ៊ុននីមួយៗមានកញ្ចប់ថវិការផ្សេងៗគ្នាសរុបទាំងអស់ចំនួន២៤៣,៧៤លានដុល្លារអាមេរិក នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩។
កិច្ចព្រមព្រៀងនេះទៀតសោត គឺក្រុមហ៊ុននឹងធ្វើការក្នុងការត្រួតពិនិត្យលើការងារសាងសង់ផ្លូវប្រវែង ១១០,៩០គីឡូម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលនឹងត្រូវពង្រីកពី២គន្លងទៅ៤គន្លងពីតំបន់ធ្លាម្អម ដល់ បាត់ដំបង។ ហើយការស្ថាបនានេះគឺនឹងមានរយៈពេល ប្រមាណ៤២ខែ។
ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថាការស្ថាបនាផ្លូវនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា «កំណាត់ផ្លូវជាតិនេះជាផ្លូវអាស៊ានហាយវេលេខ១ អាច បង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន» ។
យោងតាមការឲ្យដឹងពីឯកឧត្តម គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥នេះដែលមានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ (៦៦ គីឡូម៉ែត្រគឺជាផ្លូវថ្មី) គឺជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជាដែលគ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារអាមេរិក។
ការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល។ លើសពីនេះទៀត គម្រោងនេះគឺនឹងបែងចែកជា ៥កញ្ចប់ផ្សេងៗគ្នាដែលក្នុងនោះ ៣ ត្រូវបានចុះហត្ថលេខានិង២ កញ្ចប់ទៀតកំពុងសិក្សានៅឡើយ។

