រដ្ឋាភិបាលគ្រោងនឹងសាងសង់វារីអគ្គិសនីតម្លៃប្រមាណ ១៦០លានដុល្លារថ្មីមួយនៅខេត្តពោធិសាត់

រូបភាពដោយ WorldFish

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះបានបង្ហើបថាគ្រោងនឹងសាងសង់រោងចក្រវារីអគ្គិសនីថ្មីមួយតម្លៃប្រមាណ ១៦០លានដុល្លារ នៅខេត្តពោធិសាត់ក្នុងបំណាច់ឆ្នាំ ២០១៩ នេះ។ នេះបើយោងតាមរបាយការណ៍ក្នុងគេហទំព័រររបស់ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

រោងចក្រវារីអគ្គិសនីមួយនេះគ្រោងនឹងសាងសង់នៅក្នុងស្ទឹងពោធិសាត់ ដោយនឹងមានអនុភាព៨០ មេហ្គាវ៉ាត់។ បច្ចុប្បន្នគម្រោងនេះគឺកំពុងស្ថិតក្រោមការសិក្សានិងចរចារជាមួយក្រុមហ៊ុនវិនិយោគ ។

ឯកឧត្តម វ៉ិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបានឪ្យដឹងតាមរយៈទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជាកាលពីនៅថ្ងៃទី១១ ខែកុម្ភៈនេះ ថា រាជរដ្ឋាភិបាលកំពុងចរចាជាមួយក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន និងកូរ៉េទាក់ទងនឹងតម្លៃដែលនឹងត្រួវលក់អគ្គិសនីចេញវិញ។

ប្រសិនបើភាគីទាំ២ ចចារត្រូវរូវគ្នា អាចឈានទៅអភិវឌ្ឍន៍បង្កើតរោងចក្រវារីអគ្គិសនីនាពេលឆាប់ៗនេះ ពោលគឺអាចនៅក្នុងឆ្នាំ២០១៩នេះ ហើយគ្រោងប្រើរយៈពេលសាងសង់ក្នុងចន្លោះ៣ ទៅ៤ឆ្នាំ។

ឯកឧត្តមបានបន្ថែមទៀតថា តាមការសិក្សា គម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់នេះ អាចចំណាយថវិការប្រមាណជាង ១៦០លានដុល្លារអាមេរិក ហើយនិងមានផលប៉ៈពាល់ដល់បរិស្ថានតិចតួចបំផុត។

បើគម្រោងនេះដំណើរការទៅតាមផែនការ ក្រោយបញ្ចប់ការសាងសង់ រោងចក្រវារីអគ្គីសនីស្ទឹងពោធិ៍សាត់នេះនឹងជួយឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាតម្រួវការប្រើប្រាស់ក្នុងវិស័យផ្សេងៗ ដូចជាវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្ម ជាដើម។ លើសពីនេះទៀត គម្រោងនេះក៏នឹងជួយធានាដល់សន្តិសុខថាមពលក្នុងស្រុកផងដែរ ពោលគឺកាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេស។

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ កម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែងហើយ ដោយ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិចនៃប្រទេសកម្ពុជាមានដូចជា វារីអគ្គិសនីអាតៃ ឬស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និងវារីអគ្គិសនីតាតៃ។ ចំណែកមួយកន្លែងទៀតគឺវារីអគ្គិសនី សេសានក្រោម២ស្ថិតនៅខេត្តស្ទឹងត្រែងភាគឥសាននៃប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]