ជប៉ុនផ្ដល់ជំនួយជាង ៤៣ លានដុល្លារដល់កម្ពុជាអភិវឌ្ឍន៍គម្រោង ២ ធំៗ

រដ្ឋាភិបាលជប៉ុនកាលពីព្រឹកថ្ងៃទី ២០ ខែកុម្ភៈ បានចុះហត្ថលេខាលើលិខិតប្តូរសារជាមួយប្រទេសកម្ពុជាក្នុងការផ្ដល់ជំនួយជាង ៤៣ លានដុល្លារ ដើម្បីធ្វើទំនើបកម្មកំពង់ផែកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងប្រព័ន្ធដោះទឹកខាងលិចបឹងទន្លេសាប។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការចុះហត្ថលេខានេះធ្វើឡើងរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

គម្រោងទាំង ២ រួមមាន៖

១. ឥណទានសម្បទាន ទឹកប្រាក់ប្រមាណ ៣១,៥៦ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ជំហានទី ២

២. ហិរញ្ញប្បទានឥតសំណង ទឹកប្រាក់សរុបប្រមាណ ១១,៨ លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្លាស់ប្ដូរអគ្គិសនីនៅកំពង់ផែកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កញ្ចប់ឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្ដល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជាដោយរដ្ឋាភិបាលជប៉ុន ក្នុងគោលបំណងដើម្បីលើកកម្ពស់បន្ថែមទៀតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៃព្រះរាជាណាចក្រកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]