ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
Credit: FB General TEA BanhDara Sakor Resort, the World’s largest Resort Project, to break … Asean.travel
ក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី បានបើកពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្ទះវីឡា ២៧០៤ខ្នង លើទំហំផ្ទៃដី ៥៧១ ហិកតា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នេះបើយោងតាមទំព័រហ៊្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា។
គម្រោងសាងសង់ផ្ទះវីឡាខាងលើនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះរបស់ក្រុមហ៊ុនក្នុងទំហំផ្ទៃដីសរុបចំនួន ៤៥០០០ ហិកតា នៃស្រុកគិរីសារគរ និងបទុមសារគរក្នុងខេត្តកោះកុង ក្រោមទុនវិនិយោគសរុបចំនួន ៤០០០ លានដុល្លារអាមេរិក។ គម្រោងដ៏មហិមាមួយនេះរួមមាន គម្រោងសាងសង់ព្រលានយន្តហោះ កំពង់ផែទឹកជ្រៅ បុរីស្នាក់នៅ ទីលានវៃកូនគោល សណ្ឋាគារ តំបន់លំហែកាយ មជ្ឈមណ្ឌលសេវាកម្មទេសចរណ៍ និងលំនៅដ្ឋាន។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិបានសម្តែងការស្វាគមន៍ចំពោះគម្រោងខាងលើនេះ ដោយក្នុងនោះសម្ដេចពិជ័យបានឲ្យដឹងថា គម្រោងនៃកំពង់ផែចម្រុះ១០ម៉ឺនតោនក៏ត្រូវបានអនុម័តសម្រាប់ការសាងសង់ ហើយអាកាសយានដ្ឋានអន្តរជាតិទី៤នៅកម្ពុជា បាននិងកំពុងសាងសង់ឡើងផងដែរ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តថា៖ «ការសាងសង់នេះនឹងធ្វើឱ្យប្រទេសកម្ពុជា ជាមួយប្រទេសអាស៊ី និងតំបន់សំខាន់ៗផ្សេងទៀត កាន់តែខិតជិតគ្នា»។