ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
Credit : cnc
ស្ពាននៅបណ្ដោយកំណាត់ផ្លូវលេខ ៧៣ ពីក្រចេះទៅឆ្លូង ចំនួន ៥ កន្លែង កំពុងត្រូវបានសាងសង់ថ្មី ក្រោមជំនួយឥតសំណងរបស់ជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA។
ស្ពានដែលកំពុងសាងសង់នេះរួមមាន ស្ពានសណ្ដាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់កេះ និងព្រែកឆ្លូង ដែលស្ពានទាំង៤នេះស្ថិតក្នុងស្រុកឆ្លូង និងស្ពានទី៥គឺស្ពានពាមទេ ស្ថិតក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ ដែលស្ពានទាំង ៥ មានប្រវែងសរុប ៤៦០ម៉ែត្រ។ នេះបើយោងតាមលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNC។
លោក បានមានប្រសាសន៍ថា៖ «គម្រោងនេះកំពុងសាងសង់ដោយក្រុមហ៊ុនសំណង់ HAZAMA ដែលនឹងត្រូវចំណាយពេល ២៨ ខែ ក្នុងការសាងសង់ ពោលគឺនឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ»។
«ខណៈពេលនេះ ក្រុមហ៊ុនសំណង់ HAZAMA របស់ប្រទេស ជប៉ុន កំពុងសាងសង់ និងយកចិត្តទុកដាក់ ទៅលើគុណភាពស្ពាន និងពន្លឿនការសាសង់ឲ្យចប់ទាន់ពេល» លោក បានបន្ត។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទើបតែបានប្រកាសអោយធ្វើការសាងសង់ស្ពានថ្មីមួយទៀតនៅខេត្តក្រចេះ ដែលឆ្លងកាត់ទន្លេមេគង្គទៅកាន់ខេត្ដកំពង់ធំដោយផ្ទាល់តែម្តង។ (អានបន្ថែម)