ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ឆ្លើយតបទៅនឹងមតិរិះគន់លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រមូលទិញដីពីប្រជាជននៅតាមតំបន់អភិវឌ្ឍន៍នេះ គឺមិនមែនដើម្បីឲ្យប្រទេសចិនមកធ្វើអាណានិគមនៅស្រុកខ្មែរនោះទេ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ សម្តេច តេជោ ហ៊ុន សែន បានអំពាវនាវកុំឲ្យប្រពលរដ្ឋលង់ជឿទៅលើការឃោសនាអកុសលយទាំងអស់នោះ។
«ផ្លូវនេះធ្វើតាមការសាងសង់-អាជីវកម្ម-និងផ្ទេរ ដូច្នេះសូមឲ្យប្រជាពលរដ្ឋកុំលង់នឹងការឃោសនារបស់ពួកអាក្រក់ដែលថាឥឡូវនេះ យើងកំពុងយកដីធ្លី ទិញដីធ្លីទៅឲ្យក្រុមហ៊ុនចិន ចិនមកធ្វើអាណានិគមនៅស្រុកខ្មែរ » សម្តេច បានមានប្រសាសន៍បែបនេះ ដោយបានធ្វើការពន្យល់បន្ថែមអំពីដំណើរការនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយនេះ។
«ពាក្យដែលថា សាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ មានន័យថា បន្ទាប់ពីផុតកុងត្រាហើយ (ឥឡូវនឹងដីនៅតែជាដីខ្មែរ) ហើយបន្ទាប់ពីការធ្វើអាជីវកម្មរួចហើយនោះ ផ្លូវនេះក្លាយទៅជាផ្លូវរបស់រដ្ឋតែម្តង» សម្តេច បានបញ្ជាក់ ។
«បានសេចក្តីថា ក្រុមហ៊ុនបានបញ្ចប់នូវដំណើរការ ហើយប្រគល់ផ្លូវនេះមកឲ្យរដ្ឋ ហើយពេលនោះរដ្ឋនឹងប្រើប្រាស់របៀបណា ចាត់ចែងរបៀបណា គឺទៅតាមតម្រូវការរបស់រដ្ឋ» សម្តេច បានបន្ត។
ជាមួយគ្នានេះដែរ សម្តេច ហ៊ុន សែន ក៏បានលើកអំពីបញ្ហាប្រមូលដីធ្លីសម្រាប់គម្រោងអភិវឌ្ឍន៍មួយនេះ ដែលក្នុងនោះ ការដោះស្រាយផលប៉ះពាល់ដីធ្លីនៅតែបន្តនៅឡើយ សម្រាប់ដីក្នុងខេត្តនិងរាជធានីទាំង៥ រួមមាន ភ្នំពេញ៨ គីឡូរម៉ែត្រ ខេត្តកណ្តាល ៩ គីឡូរម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០ គីឡូរម៉ែត្រ ខេត្តកោះកុង ១ គីឡូរម៉ែត្រ និងខេត្តព្រះសីហនុ ៨៩ គីឡូរម៉ែត្រ។
«សូមមេត្តាយោគយល់ ការដោះស្រាយផលប៉ះពាល់យើងត្រូវបន្ត ក៏ប៉ុន្តែសុំបញ្ជាក់ កុំឲ្យកាប់ [ការដំឡើងថ្លៃដីធ្លី] កន្លែងដែលមិនទាន់ដោះស្រាយ ជាពិសេស ខេត្តព្រះសីហនុ» សម្តេចបានបញ្ជាក់។
សម្តេចបានសង្កត់ធ្ងន់ទៀតថា ច្បាប់អស្សាមិករណ៏ដែលជាច្បាប់ដកហូតកម្មសិទ្ធិលើអចលនវត្ថុរបស់រូបវន្តបុគ្គលសម្រាប់បម្រើការស្ថាបនា ស្តារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈដែលបម្រើប្រយោជន៍សាធារណៈនឹងត្រូវបានប្រើប្រាស់ចំពោះម្ចាស់ដីណាដែលមិនព្រមធ្វើការសហការ។
«ពេលណាផលប្រយោជន៍ជាតិតម្រូវហើយ សូមបងប្អូនមេត្តាយោគយល់»