ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបភាពដោយ រដ្ឋបាលរាជធានីភ្នំពេញ
តំណាងរដ្ឋាភិបាលកម្ពុជា និងជប៉ុនកាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ បានបើកសម្ពោធអគារសិក្សាថ្មីចំនួន៨ខ្នងនៅរាជធានីភ្នំពេញដែលត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម Hidehisa Horinouchi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅឯវិទ្យាល័យព្រែកលៀប ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់លើទំព័រហ៊្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ ការបើកសម្ពោធខាងលើនេះ គឺសម្រាប់អគារសិក្សាចំនួន០៨ខ្នង ស្មើនឹង១៥៧បន្ទប់ នៃគម្រោងពង្រីកសាលាមធ្យមសិក្សា នៅរាជធានីភ្នំពេញ។
អគារទាំង ៨ នេះមាននៅ ១) វិទ្យាល័យ ហ៊ុន សែន បូរី១០០ខ្នង ៥ជាន់ ២០បន្ទប់ ២) អនុវិទ្យាល័យចំរើនផល ៤ជាន់ ២៤បន្ទប់ ៣) អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង ៣ជាន់ ១២បន្ទប់ ៤) វិទ្យាល័យឫស្សីកែវ ៣ជាន់ ២៤បន្ទប់ ៥) វិទ្យាល័យព្រែកលៀប ៣ជាន់ ២១បន្ទប់ ៦) អនុវិទ្យាល័យទឹកល្អក់ ៤ជាន់ ២០បន្ទប់ ៧) អនុវិទ្យាល័យអូរបែកក្អម ៣ជាន់ ១២បន្ទប់ និង ៨) វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន៣ជាន់ ២៤បន្ទប់។
គួរកត់សម្គាល់ផងដែរថា អគារសិក្សាទាំង ៨ខ្នងនេះ ត្រូវបានរដ្ឋាភិបាលជប៉ុនសម្រេចប្រគល់ការសាងសង់ដល់ក្រុមហ៊ុនខ្មែរក្នុងស្រុកជាអ្នកទទួលការសាងសង់ផ្ទាល់ ដោយបែងចែកចេញជាពីរដំណាក់ ដំណាក់កាលទី១ បានទៅក្រុមហ៊ុន ដូនពេញ ខនស្រ្តាក់សិន និងដំណាក់កាលទីពីរ បានទៅក្រុមហ៊ុន លី ឈួង សំណង់។


