ព្រលានយន្តហោះធំជាងគេក្នុងពិភពលោកនៅប្រទេសចិនគ្រោងនឹងបើកដំណើរការនៅខែកញ្ញា

រូបភាពដោយ  corporatemaldives.com

អាកាសយានដ្ឋានអន្តរជាតិប៉េកាំង-ដាស៊ីងនៅប្រទេសចិនគ្រោងនឹងបើកដំណើរការនៅខែកញ្ញាឆ្នាំនេះ បន្ទាប់ពីដំណើរការការសាងសង់ស្របតាមកាលវិភាគយ៉ាងខ្ចប់ខ្ចួន។

យោងតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) អាកាសយានដ្ឋានដែលមានផ្ទៃទំហំ ២៦៨០ ហិកតា ស្ថិតនៅតំបន់ដាស៊ីង នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី ៣០ ខែមិថុនា និងចាប់ផ្តើមដំណើរការនៅខែកញ្ញាឆ្នាំ ២០១៩ ខាងមុខនេះ ។

ក្រោមផែនការ ៥ ឆ្នាំរបស់ប្រទេសចិន (២០១៦-២០២០) ដើម្បីកែលម្អវិស័យអាកាសចរណ៍របស់ខ្លួន ព្រលានយន្តហោះថ្មីនេះអាច ផ្ទុកអ្នកដំណើរបាន ១៣០ លាននាក់ និងទំនិញ ៥,៥ លានតោនជារៀងរាល់ឆ្នាំ ដែលចំនួននេះច្រើនជាងព្រលានយន្តហោះអន្តរជាតិ Hartsfield–Jackson Atlanta International Airport នៅសហរដ្ឋអាមេរិក។

ជាមួយនឹងការទុនវិនិយោគប្រមាណជា១៥ ពាន់លានដុល្លារអាមេរិក ព្រលានយន្តហោះអន្តរជាតិប៉េកាំង-ដាស៊ីងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបដែលធ្វើឲ្យព្រលានយន្តហោះនេះកាន់តែឆ្លាតវៃនិងមានប្រសិទ្ធិភាពជាងមុន។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យាថ្មីនេះ គឺជាសំណុំនៃកម្មវិធីដែលរួមមាន ការត្រួតពិនិត្យវ៉ាលីដោយខ្លួនឯងមិនចាំបាច់មានមន្ត្រីត្រួតពិនិត្យ វាបញ្ចូលឈ្មោះ (check-in)ដោយខ្លួនឯង និងប្រពន្ធ័សម្គាល់មុខនៅក្នុងការត្រួតពិនិត្យផ្នែកសន្តិសុខ។

យោងតាមផែនការ៥ឆ្នាំនេះ ប្រទេសចិននឹងត្រូវសាងសង់ព្រលានយន្តហោះចំនួន ២០បន្ថែមទៀតនៅទូទាំងប្រទេស ដែលនឹងធ្វើឲ្យព្រលានយន្តហោះសរុបរបស់ប្រទេសចិនមានចំនួន ២៦០ ព្រលាន។

- Video Advertisement -