ក្រសួងរៀបចំដែនដីនឹងរៀបចំវេទិកាស្តីពីការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព

ឆ្លើយតបទៅនឹងកំណើនសំណង់អគារដែលកើនឡើងឥតឈប់ឈរជារៀងរាល់ថ្ងៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងអង្គការសហប្រជាជាតិគ្រោងនឹងរៀបចំវេទិកាស្តីអំពីការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព នេះបើយោងតាមការបញ្ជាក់របស់ក្រសួងផ្ទាល់កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៩។

យោងតាមលទ្ធផលនៃកិច្ចប្រជុំរវាង ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងតំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាលោកស្រី Pauline Tamesis ក្រសួងនឹងរៀបចំ«វេទិកាកម្រិតខ្ពស់នគរូបនីយកម្មនៅកម្ពុជា ប្រចាំឆ្នាំ២០១៩» ដែលនឹងធ្វើឡើងនៅខែតុលា ឆ្នាំ ២០១៩ ខាងមុខនេះ។

វេទិកានេះ នឹងធ្វើឡើងក្រោមប្រធានបទ ការអនុវត្តន៍គោលនយោបាយអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ដែលបាននិងកំពុងក្លាយជាប្រធានបទទទួលបានការចាប់អារម្មណ៍ខ្លាំងពីវិស័យរដ្ឋនិងឯកជន ដោយសារការអភិវឌ្ឍន៍ទីក្រុងមានល្បឿនលឿននិងយ៉ាងឆាប់រហ័ស។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ វេទិកាអចលនទ្រព្យ និងសំណង់ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា EuroCham ក៏បានធ្វើការផ្តោតសំខាន់ទៅលើបញ្ហាការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពផងដែរ។

ក្នុងនោះដែរ វេទិកានេះក៏បានជំរុញឲ្យមានបទប្បញ្ញត្តិបន្ថែមសម្រាប់ឧស្សាហកម្មសំណង់មួយចំនួនដូចជា ចរាចរណ៍ កន្លែងសម្រាប់ចតយានយន្ត ទឹកសំណល់ ស្តង់ដារសម្រាប់ប្រសិទ្ធភាពថាមពល និងការគ្រប់គ្រងកាកសំណល់នៅតាមការដ្ឋានជាដើម។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]