ផ្លូវដែកប្រវែង៤០០គីឡូម៉ែត្រនឹងត្រូវតភ្ជាប់រវាងវៀតណាម និង ឡាវនៅឆ្នាំ ២០២១

 

សម្ព័ន្ធ​អភិវឌ្ឍន៍​ផ្លូវដែក​របស់​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី គ្រោង​នឹង​ដំណើរការ​សាងសង់​ផ្លូវដែក​រវាង​ប្រទេស​​វៀតណាម និង ឡាវ​នៅ​ឆ្នាំ ២០២១ ដែល​​គ្រោង​នឹង​ចាយ​ទុន​ប្រមាណ ១,៩ ប៊ីលាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន​​អេឡិចត្រូនិក Len Industri ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​​ឥណ្ឌូណេស៊ី និង ក្រុមហ៊ុន​ម៉ៅការ Waskita Karya បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន HT Construction របស់​វៀតណាម និង ក្រុមហ៊ុន PetroTrade របស់​ឡាវ​ដើម្បី​សាងសង់​ផ្លូវ​ដែក​នេះ។

នៅ​ក្នុង​កិច្ច​ពិភាក្សា​លើក​ដំបូង​កាល​ពី​ឆ្នាំ ២០១៧ បាន​កំណត់​ថា​ការងារ​សាងសង់​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០២១ និង បញ្ចប់​នៅ​ឆ្នាំ ២០២៤ ហើយ​រថភ្លើង​អាច​នឹង​រត់​បាន​ល្បឿន ១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង រវាង​ក្រុង​ថាក់ហេក​ (Thakhek) ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ រហូត​ដល់​កំពង់​ផែ​វង់អាង (Vung Ang) ក្នុង​ខេត្ត​ហាទិញ (Ha Tinh) នៅ​ភូមិ​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម។

ទន្ទឹម​នឹង​នេះ វៀតណាម និង ឡាវ​ក៏​គ្រោង​នឹង​សាងសង់​ខ្សែ​រថភ្លើង​ចម្ងាយ ៥៥៥ គីឡូម៉ែត្រ​ពី​ទីក្រុង​វៀងចន្ទន៍ ដល់ វង់អាង ខណៈ​ដែល​ចិន​ក៏​កំពុង​សាងសង់​រថភ្លើង​មួយ​ខ្សែ​​តម្លៃ ៧​ពាន់​លាន​ដុល្លារ​ត​ភ្ជាប់​ពី​ទីក្រុង​គុនមីង (Kunming) ក្នុង​ខេត្ត​យូណាន ភ្ជាប់​ទៅ​កាន់​​ទីក្រុង​វៀងចន្ទន៍​៕ ​​​​​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]