គម្រោងរោងចក្រទឹកស្អាតតម្លៃ២០០លានដុល្លារ រវាងរដ្ឋាករទឹក និង ក្រុមហ៊ុនបារាំងនឹងសាងសង់នៅបាក់ខែង

គម្រោង​សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតមានតម្លៃ ២០០ លានដុល្លារ រវាងរដ្ឋាករ​ទឹក ​និង ​ក្រុមហ៊ុន​បារាំង​នឹង​សាងសង់នៅបាក់ខែង ពោលគឺអាច​ផ្គត់ផ្គង់ទឹក​ដល់​​អ្នកប្រើប្រាស់ជិតពាក់កណ្តាលនៅក្នុងរាជធានីភ្នំពេញ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រុមហ៊ុន VINCI Construction កាលពីថ្ងៃអង្គារ៍។

VINCI Construction Grands Projects ដែលមានមូលដ្ឋាននៅប្រទេសបារាំង​ទើបតែឈ្នះក្នុងការដេញថ្លៃគម្រោងសាងសង់រោងចក្រទឹកស្អាត និង បានចុះហត្ថលេខាជាមួយរដ្ឋាករ​ទឹកស្វយ័តក្រុងភ្នំពេញកាលពីថ្ងៃទី១៤​ខែវិច្ឆិកា ​ក្នុងការ​សាងសង់រោងចក្រផលិតទឹកស្អាតនៅ​បាក់ខែង ដំណាក់កាលដំបូង ។

ដំណាក់កាលដំបូងនៃគម្រោងដែលមានតម្លៃ ១៥៥លានដុល្លារ អាចមានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ។ រីឯគម្រោងសាងសង់ដំណាក់កាលទី២ ដែលមានតម្លៃ ៤៥ លានដុល្លារ នឹងអាចបង្កើនសម្ថភាពផលិតទឹកស្អាតទ្វេដង​ដល់ទៅ ៣៩០,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ ឬ អាចផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់១​លាន​នាក់ ស្មើនឹងប្រជាជន​ជិត​ពាក់​​កណ្តាល​​នៅក្នុងរាជធានីភ្នំពេញ។ ប្រភពខាងលើបន្ត។

ប្រភពខាងលើ​មិន​បាន​បញ្ជាក់​ពីកាលបរិច្ឆេទថានឹងដំណើរការសាងសង់នៅពេលណា ឬ បញ្ចប់នៅពេលណាទេ។ ប៉ុន្តែក្រុមហ៊ុនរបស់ប្រទេសបារាំងមួយនេះបានបញ្ជាក់ថា ពួកគេនឹងតម្លើងបន្ទះសូឡាទំហំ ២៧,០០០ ម៉ែត្រការ៉េ ដែលអាចផលិតអគ្គិសនីបាន ៣,៨ មេហ្គាវ៉ាត់ សម្រាប់​ដំណើរការ​រោងចក្រ ដើម្បីជួយកាត់បន្ថយឧស្ម័នកាបូន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]