ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT បានស្នើសុំគោលការណ៍វិនិយោគ លើការអភិវឌ្ឍន៍លំនៅស្ថានបែបទេសចរណ៍មាត់ព្រែកស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ នេះបើតាមការឲ្យដឹងពីរដ្ឋបាលខេត្តកំពតកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា។
លោក ដាញ់ សារី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានបញ្ជាក់ថា “ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT បានស្នើសុំ៦ទីតាំង ស្ថិតនៅឃុំចំនួន៣ ដោយក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋ ហើយមានតែមួយទីតាំងប៉ុណ្ណោះ ដែលកំពុងដំណើរការ”។
ប្រភពខាងលើបន្តថា សំណើសុំគោលការណ៍អនុញ្ញាតវិនិយោគ ក្នុងការអភិវឌ្ឍន៍លំនៅឋានបែបទេសចរណ៍តំបន់ពយក្បាលរមាស ស្ថិតក្នុងឃុំត្រពាំងសង្កែ កោះតូចទាំងពីរ ក្នុងឃុំកំពង់សំរោង និង ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត របស់ក្រុមហ៊ុនខាងលើ កំពុងត្រូវបានរដ្ឋបាលខេត្តសិក្សា។
គួរបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតាមសហគមន៍ ទើបតែត្រូវបានដាក់បញ្ចូលទៅក្នុងគោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) កាលពីពេលថ្មីៗនេះ ដែលនឹងគាំទ្រវិស័យឯកជន និងក្រុមហ៊ុនទេសចរណ៍ក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍នៅតាមសហគមន៍ ដើម្បីជួយកែលម្អសេវាទេសចរណ៍សហគមន៍ឲ្យឆ្លើយតបទាំងស្តង់ដារភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕ អានបន្ថែម
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តកំពត