សង្ឃឹមថាស្ពានទៅតំបន់អរិយក្សត្រនឹងលេចចេញជារូបរាង ក្រោមកម្ចី ៧០០លានដុល្លារនេះ

ប្រមុខការទូត​កម្ពុជា និង ​កូរ៉េ​ខាង​ត្បូងបានជួបពិភាក្សាទ្វេភាគីក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ។ ក្នុងឱកាសនោះ ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្ត​រ​ជា​តិ បានថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​កូរ៉េ សម្រាប់ការរួមចំណែ​ក​ដល់ការអភិវឌ្ឍនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ តា​ម​​រយៈការ​បង្កើន​កម្ចីសម្បទានពី ៣៥០​លានដុល្លារ​អាមេរិក ដល់៧០០លានដុល្លារអាម៉េរិក ស​ម្រា​ប់ឆ្នាំ​​២០១៩​-​២០២៣។ នេះ​បើតាម​ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP

តើការបង្កើនថវិកាកម្ចីរបស់កូរ៉េ ៧០០ លានដុល្លារ នេះអាចនឹងធ្វើឱ្យគម្រោងសិក្សាស្ពានស្វាយជ្រុំអាចលេចចេញជារូបរាងឬយ៉ាងណា?

ព្រោះ​កន្លងមក សាធារណរដ្ឋកូរ៉េ​បានចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់ស្ពាន ដែលនឹងត្រូវតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំ ស្រុកល្វាឯម ប៉ុន្តទីតាំង និង កាលបរិច្ចេទជាក់លាក់នៃការសាងសង់ គឺមិនទាន់កំណត់នៅឡើយ ដោយហេតុថា នោះគឺជាដំណាក់កាលដំបូងនៃការសិក្សាតែប៉ុណ្ណោះ។ អានបន្ថែម

មន្ត្រី​មន្ត្រីជាន់ខ្ពស់ដែលបំរើការងារនៅក្នុងស្ថានទូតកូរ៉េប្រចាំកម្ពុជាសុំមិនបញ្ចេញឈ្មោះ ធ្លាប់​បានប្រាប់ទស្សនាវដ្តីសំណង់ និង អចលទ្រព្យ​កាល​ពី​ខែមិថុនា ឆ្នាំ២០១៨ ថាគម្រោង​នេះ​ មានលក្ខណៈលំបាកបន្តិចទាក់ទិនទៅនឹងនីតិវិធីមួយចំនួន​ ព្រោះតាមការសិក្សាព្រាងនៃគម្រោងសាងសង់ស្ពានស្វាយជ្រុំ គឺត្រូវចំណាយថវិការដល់ទៅរាប់រយលានដុល្លារអាមេរិក ដែលរដ្ឋាភិបាលកូរ៉េចាំបាច់ត្រូវចំណាយពេលធ្វើការសិក្សាច្រើនទៀត មុននឹងសម្រេចចិត្តបញ្ចេញកញ្ចប់ថវិកា៕ អានបន្ថែម

យ៉ាងណាមិញ អំឡុង​នៃ​កិច្ច​ប្រជុំពី​ថ្ងៃ​ទី​២៥ ដល់ ២៦ វិច្ឆិកា កម្ពុជា និង សាធារណរដ្ឋ​កូរ៉េ​បាន​ចុះ​ហត្ថ​លេខាលើឯក​សារសំខាន់ៗមួយ​ចំនួន​ក្នុងនោះក៏មាន កិច្ចសហប្រតិបត្តិការ​លើ​វិស័យ គមនាគមន៍ផងដែរ សង្ឃឹមថាស្ពានឆ្លងទៅកាន់តំបន់អរិយក្សត្រទំនងនឹងអាចលេចចេញជារូបរាងក្រោមកម្ចីថវិកាដ៏ធំមួយនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]