ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
អាឡឺម៉ង់បានផ្តល់ប្រាក់កម្ចីប្រមាណ ៧៤លានដុល្លារ ដើម្បីអភិវឌ្ឍលើគម្រោងផ្គត់ផ្គង់ថាមពលឲ្យកាន់តែទូលំទូលាយ និងសម្រាប់ស្ថាបនាផ្លូវថ្នល់នៅតាមទីជនបទរបស់ប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែវិច្ឆិកា។
រដ្ឋមន្រ្តីក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានចុះហត្ថលេខាជាមួយឯកអគ្គរដ្ឋទូតអាឡឺម៉ង់ Christian Berger លើកិច្ចព្រមព្រៀងចំនួន២។ ទី១គឺ កិច្ចព្រមព្រៀងផ្តល់កម្ចីលើគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ និង ទី២គឺកម្ចីលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ។
ឯកឧត្តមបានមានប្រសាសន៍ថា “រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ គឺជាដៃគូអភិវឌ្ឍន៍ប្រទេសអឺរ៉ុបទី២ បន្ទាប់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលបានផ្តល់ឥណទានសម្បទានដល់កម្ពុជា…”។
ឯកឧត្តមបានបន្តថា ប្រទេសបារាំងចាប់ផ្តើមផ្តល់ឥណទានទី១របស់ខ្លួនដល់កម្ពុជានៅឆ្នាំ២០១៣ ហើយថា ហិរញ្ញប្បទានរបស់អាឡឺម៉ង់នឹងឆ្លើយតបផែនការអភិវឌ្ឍន៍ជាតិ ដែលផ្តោតលើវិស័យអទិភាព៤ គឺ មនុស្ស ផ្លូវ ភ្លើង និង ទឹក។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្នមានគ្រួសារតែ ២២,៤៧% ប៉ុណ្ណោះដែលមានភ្លើងប្រើប្រាស់ (៥៤% ជាអ្នករស់នៅទីប្រជុំជន និង មានតែ ១៣% នៃគ្រួសារជនបទប៉ុណ្ណោះដែលមានភ្លើងប្រើ) ពោលគឺ គ្រួសារនៅតាមជនបទ ៨៧% ទៀតនៅមិនទាន់មានភ្លើងប្រើប្រាស់នៅឡើយ ខណៈដែលអគ្គិសនីកម្ពុជាមានបំណងតភ្លើងឲ្យបាន ១០០%នៅគ្រប់ភូមិទាំងអស់នៅទូទាំងប្រទេសត្រឹមឆ្នាំ ២០២០ និង មានបំណងឲ្យតាមផ្ទះនៅទីជនបទរហូតដល់ ៧០% មានលទ្ធភាពតភ្លើងប្រើនៅត្រឹមឆ្នាំ ២០៣០៕