ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ដែលមានអនុភាពផលិតថាមពល ១៣៥មេហ្គាវ៉ាត់ គ្រោងបើកសម្ពោធដំណើរការនៅខែធ្នូនេះ។ ការបញ្ចេញថាមពលពីរោងចក្រអគ្គិសនីនេះ នឹងក្លាយជាប្រភពសំខាន់មួយដោះស្រាយបញ្ហាកង្វះអគ្គិសនីនាពេលបច្ចុបុប្បន្ន។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកវិស័យថាមពល បានឲ្យដឹងថា រោងចក្រថាមពលនេះ ជាការវិនិយោគរបស់ក្រុមហ៊ុនម៉ាឡេស៊ី Leader Energy Holdings ដែលជាគម្រោងទីពីររបស់ក្រុមហ៊ុន ដោយប្រើឈ្មោះ Cambodia Energy Limited II (CEL II)។
លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការសាងសង់នៃរោងចក្រអគ្គិសនី CEL II បានបញ្ចប់រួចរាល់ហើយ នូវការបំពាក់ឧបករណ៍បច្ចេកទេស ដំឡើងប្រព័ន្ធគ្រប់គ្រង និងវិភាគកម្រិតថាមពលទូទៅក្នុងរោងចក្រ។
លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “មកទល់ពេលនេះ ការងារសាងសង់ ការងារដំឡើងប្រព័ន្ធគ្រប់គ្រងទូទៅចប់រួចហើយ ហើយកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងលើបញ្ហាមួយចំនួន។ តាមការគ្រងទុក ប្រហែលសប្តាហ៍ទីបី ខែធ្នូ នឹងរួចរាល់”។
រោងចក្រមានទីតាំងនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានវិនិយោគអស់ទឹកប្រាក់ ប្រមាណ ២៥៩លានដុល្លារ ហើយចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៧។
ថាមពលដែលផលិតចេញពីរោងចក្រ CEL II នឹងត្រូវទិញដោយអគ្គិសនីកម្ពុជា (EDC)។
គួរបញ្ជាក់ថា ក្រុមហ៊ុន ម៉ាឡេស៊ី Leader Universal Holdings បានវិនិយោគរោងចក្រថាមពលអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ដោយប្រើឈ្មោះក្រុមហ៊ុន Cambodia Energy Limited I (CEL I) ដែលជាគម្រោងរោងចក្រទីមួយរបស់ក្រុមហ៊ុន មានអនុភាពផលិតថាមពល ១០០មេហ្គាវ៉ាត ដែលបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០១៥៕