OCIC Developing “Second Diamond Island” on Koh Norea Area

ក្រុមហ៊ុនវិនិយោគ Overseas Cambodia Investment Corporation (OCIC) កំពុងវិនិយោគលើគម្រោងទីក្រុងរណបពាណិជ្ជកម្ម នៅលើទឹកដីកោះនរា ឲ្យក្លាយជាទីក្រុង “កោះពេជ្រទីពីរ”។

លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានឲ្យដឹងថា ក្រុមហ៊ុនកំពុងចាក់ដីបំពេញនៅ ដែនទឹកកោះនរា ខាងកើតទីក្រុងកោះពេជ្រ លាតសន្ធឹងរហូតជិតកៀនស្វាយ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គម្រោងអភិវឌ្ឍកោះនរា គឺស្ថិតក្នុងគម្រោងថ្មីៗរបស់ក្រុមហ៊ុន ដែលស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍ។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា ពុង ឃាវសែ ទៅកាន់អ្នកព័ត៌មាន ក្នុងពិព័រណពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៥។

យោងតាមព័ត៌មានដែលក្រុមហ៊ុនប្រកាសកាលពីខែដើមឆ្នាំ២០១៩ គម្រោងទីក្រុងរណប កោះនរា មានទំហំប្រមាណ ១០០ហិកតា។

បើតាមក្រុមហ៊ុន គម្រោងទីក្រុងរណបថ្មី កោះនរា គ្រោងចំណាយវិនិយោគប្រមាណជិត២ពាន់លានដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]