ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ការសាងសង់នៃគម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី នៅលើទឹកដីខេត្តកណ្តាល គ្រោងបញ្ចប់នៅមុនកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលវិនិយោគលើគម្រោងនេះ បានឲ្យដឹងថា ការងារសាងសង់ កំពុងបន្តតាមផែនការគ្រោងទុក
លោកឧកញ៉ា ពុងឃាវសែ ថ្លែងថា៖ “ឥឡូវនេះ យើងកំពុងធ្វើការងារក្រោមដី ហើយកំពុងធ្វើ Runway ហើយតាមការគ្រោងទុក ធ្វើឲ្យហើយនៅឆ្នាំ២០២៣”។ (អានបន្ថែម)
ជាមួយនឹងការស្ថាបនាសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីនេះ ក្រុមហ៊ុនក៏កំពុងសាងសង់ តំបន់សេដ្ឋកិច្ចពិសេស នៅក្បែរទីតាំងនៃអាកាសយានដ្នាន ដែលមានទំហំជាង១ពាន់ហិកតា។
តាមការបញ្ជាក់របស់លោកឧកញ៉ា ក្រុមហ៊ុនគ្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យនៅក្នុងតំបន់អាកាសយានដ្ឋាន ដោយសារផ្ទៃដីវិនិយោគធំ សម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត។
គួរបញ្ជាក់ថា ក្រុមហ៊ុន OCIC ទទួលបានសិទ្ធិវិនិយោគសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មី ដែលមានទីតាំងខេត្តកណ្តាល និងខេត្តតាកែវ កាលពីខែមករា ឆ្នាំ២០១៨ ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ ១.៥ពាន់លានដុល្លារ៕ (អានបន្ថែម)
Feature photo by heerim.com
