កីឡដ្ឋានតម្លៃ២លានដុល្លារបើកការដ្ឋានសាងសង់ក្នុងខេត្តកំពង់ស្ពឺ

កីឡដ្ឋានស្តង់ដារអន្តរជាតិ ដែលមានតម្លៃប្រមាណជា២លានដុល្លារបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ។

កីឡដ្ឋានស្តង់ដារអន្តរជាតិ គឺសាងសង់ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឲ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

កីឡដ្ឋានស្តង់ដារអន្តរជាតិ មានទីតាំងស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កីឡដ្ឋាននឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ៤ហិចតា។

ឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងថា កីឡដ្ឋានស្តង់ដារអន្តរជាតិ គឺជាការរួមចំណែកវិនិយោគទៅលើយុវជនជំនាន់ក្រោយទាក់ទងនឹងវិស័យកីឡា ព្រមទាំងជាសមិទ្ធផលថ្មីសម្រាប់ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបាននិងកំពុងសាងសង់ដើម្បីមានដូចជាពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃដែលមានតម្លៃ១៧០លានដុល្លារអាមេរិកលាតសន្ធឹងក្នុងសង្កាត់ព្រែកតាសេក

ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញដែលបច្ចុប្បន្ន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]