ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋាបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់សង្កាត់ចាក់អង្រែ ក្នុងខណ្ឌមានជ័យ និងសង្កាត់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ។
នៅក្នុងសេចក្តីសម្រេច ចុះថ្ងៃទី១៣ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្កើតក្រុមការងារចុះសិក្សាគម្រោងសាងសង់ស្ពានកាត់ទន្លេបាសាក់។ ក្រុមការងារចុះសិក្សាគម្រោង ដឹកនាំដោយលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ។
បើតាមសេចក្តីសម្រេច ក្រុមការងារត្រូវចុះសិក្សាកំណត់ទីតាំងសាងសង់ ដើម្បីលើកគម្រោងប្លង់សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ឲ្យបានត្រឹមត្រូវ ត្រង់ចំណុចភូមិសាស្រ្តសង្កាត់ព្រែកប្រា និងសង្កាត់ចាក់អង្រែ។
សេចក្តីសម្រេចបន្តថា ក្រុមការងារត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការសាងសង់ស្ពានទន្លេបាសាក់ និងស្នើឲ្យមន្រ្តីក្រោមឪវាទជួយដល់ការងារសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះ។
គួរជម្រាបជូនថា ទន្លេបាសាក់ បច្ចុប្បន្នចាប់ពីចំនុចមុខវាំងដល់ភូមិសាស្រ្តស្រុកស្អាង មានស្ពាន ព្រះមុន្នីវង្ស ឬស្ពានច្បារអំពៅ ចំនួនពីរខ្សែ ស្ពានព្រែកសំរោង និងស្ពានកោះធំ៕
រូបថតគំរូដើម្បីងាយយល់