CBRE ព្យាករណ៍ថាការផ្គត់ផ្គង់ខុនដូនឹងកើនឡើង ៥៥ ភាគរយក្នុងឆ្នាំ២០២០

ភ្នាក់ងារអចលនទ្រព្យ CBRE បានព្យាករណ៍ថា ការផ្គត់ផ្គង់ខុនដូនឹងមានកំណើន ៥៥ ភាគរយក្នុងឆ្នាំ ២០២០ ដោយសារតែមានការកើនឡើងខ្ពស់នៃវិស័យសំណង់ក្នុងឆ្នាំ២០១៩  ក៏ដូចជាច្បាប់សំណង់ដែលទើបនឹងអនុម័តដាក់អោយប្រើប្រាស់ ដែលជួយពង្រឹងជំនឿចិត្តដល់គុណភាពសំណង់ និងសំណង់ខុនដូផងដែរ។

យោងតាមរបាយការណ៍របស់ប្រភពដដែល ដែលចេញផ្សាយកាលពីថ្ងៃ១៦ ខែមករាកន្លងមកនេះ ប្រភេទខុនដូតម្លៃសមរម្យ រួមចំណែក ៣០ភាគរយ (កើនឡើង ៦ ភាគរយបើធៀបនឹងឆ្នាំ២០១៩) ខណៈខុនដូប្រភេទតម្លៃកណ្ដាលរួមចំណែក ៤៦ ភាគរយ (ធ្លាក់ចុះ ៦ ភាគរយ)  និងខុនដូប្រភេទតម្លៃថ្លៃរួមចំណែក  ២៤ភាគរយកើនឡើង ១ ភាគរយ) ។

លោកស្រី អាន់ សុធីតា នាយកគ្រប់គ្រងក្រុមហ៊ុន CBRE (Cambodia) បានឪ្យដឹងថា កំណើនតម្រូវការខុនដូ គឺឆ្លុះបញ្ជាំងពីសេដ្ឋកិច្ចរឹងមាំ លំហូរចូលនៃការវិនិយោគផ្ទាល់បរទេស ជាពិសេសតម្រូវការខុនដូ ប្រភេទតម្លៃសមរម្យ។

លោកស្រី អាន់ សុធីតា បានបញ្ជាក់ទៀតថា តម្រូវការខុនដូ តម្លៃសមរម្យ គឺឆ្លុះបញ្ជាំងពីតម្រូវការអ្នកទិញក្នុងស្រុក ដែលមានកំណើនខ្ពស់ តាមរយៈខុនដូ ក្នុងក្រុង ជាយក្រុង ដោយសារកត្តាការងារក្នុងក្រុង គូស្រករថ្មី និងកត្តាចំណូលសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០១៩ ខុនដូ ចំនួន ៣ ៨០០ យូនីត ត្រូវបានបញ្ចប់ ដែលធ្វើឪ្យការផ្គត់ផ្គង់ខុនដូសរុបឡើងដល់ ១៨ ០០០ យូនីត ឬកើនឡើង ៣០ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]