ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សាលារាជធានីភ្នំពេញគ្រោងនឹងរៀបចំឲ្យមានផ្លូវអាទិភាពថ្មីមួយទៀតសម្រាប់រថយន្តក្រុងសាធារណៈក្នុងគោលបំណងដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដែលមានសណ្ដាប់ធ្នាប់និងប្រកបនិរន្តរភាព។
ការប្រកាសពីគម្រោងនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី ១៧ ខែមករា កន្លងមកនេះ ក្នុងកិច្ចប្រជុំរវាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយនឹងតំណាងអង្គការ JICA ធនាគារ ADB និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀត។
គម្រោងផ្លូវអាទិភាពថ្មីនេះ នឹងត្រូវចាប់ផ្តើមពីចំនុចប្រសព្វរវាងផ្លូវព្រះមុន្នីវង្ស និង ផ្សារឌើហ្គោល ឆ្ពោះរហូតដល់គល់ស្ពានស្ទឹងមានជ័យ។ គោលបំណង់នៃការបង្កើតផ្លូវអទិភាពនេះគឺចង់អោយសេវាធារណ៍នៅរាជធានីភ្នំពេញរិតតែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ។
សាលារាជធានីភ្នំពេញនឹងចាប់ផ្ដើមរៀបចំគម្រោងនេះចាប់ពីពេលនេះ ហើយគ្រោងដាក់ឲ្យប្រើប្រាស់ក្នុងកំឡុង ខែកញ្ញា ឬតុលា ឆ្នាំ២០២០ ខាងមុន នេះ។ នេះបើយាងតាមរយៈបទសម្ភាសន៏អ្នកនាំពាក្យសាលាក្រុងរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី នាពេលថ្មីនេះជាមួយ វិទ្យុបាំរាង RFI ។
ដោយឡែក ចំពោះទឹកប្រាក់នៅក្នុងការអនុវត្តគម្រោងមួយនេះ គឺនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ដោយសារសាលារាជធានីភ្នំពេញ គ្រោងនឹងរៀបចំហេដ្ឋារចនាសម្ពន័្ធបន្ថែមទៀត ដូចជាការងារបច្ចេកទេស ការងារផ្សព្វផ្សាយ ការលាបថ្នាំ គូសគំនូស រៀបចំកន្លែងរង់ចាំ និងប្រពន្ធ័ភ្លើងចរាចរជាដើម ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លើសពីនេះ លោក ម៉េត មាសភក្តី បានឲ្យដឹងទៀតថា ប្រសិនជាគម្រោងដំបូងនេះសម្រេចបានជោគជ័យ សាលារាជធានីភ្នំពេញគ្រោងនឹងរៀបចំផ្លូវអាទិភាពនេះបន្ថែមទៀតនាពេលអនាគត។
គួរបញ្ជាក់ផងដែរ នាពេលបច្ចុប្បន្ននេះ សាលារាជធានីបានដាក់ឲ្យប្រើប្រាស់ផ្លូវរថយន្តក្រុងសាធារណ៍មានចំនួន ១៣ខ្សែ និងមានចំនួនរថយន្តប្រមាណជាង២០០គ្រឿងរូចមកហើយ តាំងពីឆ្នាំ ២០១៤មកម្លេះ ដែលជាមធ្យមមានអ្នកដំណើរចន្លោះពី ៣០,០០០នាក់ក្នុងមួយថ្ងៃ៕

