ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សណ្ឋាគារផ្កាយ ៥ ស្តង់ដាលំដាប់ពិភពលោក Hyatt Regency Phnom Penh មកដល់បច្ចុប្បន្នបានសាងសង់រួចរាល់ប្រមាណជាង ៩០ភាគរយ ហើយ ដោយគ្រោងនឹងបើកដំណើរការជាផ្លូវការក្នុង ឆ្នាំ២០២០ នេះហើយ។
បើតាមការអោយដឹងពីក្រុមការងាររបស់គម្រោងបានបញ្ជាក់ថា ដំណើរការនៃការសាងសង់បានប្រព្រឹត្តិទៅដោយរលូន ហើយនឹងបញ្ចប់ទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុក។
«បន្ទាប់ពីបានបញ្ចប់គ្រោងសំណង់ កាលពីខែមេសាឆ្នាំមុន ឥឡូវក្រុមហ៊ុនកំពុងធ្វើការលើផ្នែកខាងក្នុង។ នៅដំណាក់កាលនេះ គឺបញ្ចប់ប្រហែល ៩០ ភាគរយហើយ។ យើងរំពឹងថានឹងមានការបើកសម្ពោធក្នុងឆ្នាំនេះ» នេះបើយោងតាមប្រភពដដែល។
គួរបញ្ជាក់ផងដែរថា សណ្ឋាគារ Hyatt Regency Phnom Penh បានចាប់ផ្ដើមសាងសង់កាលពីខែ មីនា ឆ្នាំ២០១៧ ដែលនេះគឺជាសណ្ឋាគារប្រេន Hyatt Hotels Corporation ដំបូងគេបង្អស់នៅកម្ពុជាក្រោមកម្មសិទ្ធ និងសាងសង់ដោយក្រុមហ៊ុនជីបម៉ុង ដោយមានទុនវិនិយោគ ១០០ លានដុល្លារ។ (អានបន្ថែម)
កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៩ កន្លងមកនេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានប្រារព្ធពិធីបញ្ចប់គ្រោងសំណង់សណ្ឋាគារ។ (អានបន្ថែម)
មានទីតាំងស្ថិតនៅតាមបណ្ថោយផ្លូវលេខ ១៧៨ ក្រោយព្រះបរមរាជវាំង និងជិតសារមន្ទីរជាតិ សណ្ឋាគារដែលមានកម្ពស់ ១៤ ជាន់ នេះ នឹងមានបន្ទប់សរុបចំនួន ២៤៧ បន្ទប់ ព្រមជាមួយនិងសេវាកម្ម ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ស្ប៉ា បន្ទប់ប្រជុំអាងហែលទឹក និង Skybar ដែលអាចមើលឃើញទេសភាពនៃព្រះបរមរាជវាំងទន្លេមេគង្គ និង ទន្លេសាប។
