សារៈសំខាន់នៃលិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យ

ស្របពេលដែលអគារតូចធំបានរីកលូតលាស់ដូចផ្សិតពាស់ពេញកម្ពុជា ការមានប្រពន្ធ័សុវត្ថិ ភាព អគ្គិភ័យដ៏ល្អគឺជារឿងដែលចំាបាច់ដើម្បីកាត់បន្ថយហានិភ័យដល់មនុស្សគ្រប់គ្នា។ កាលពីឆ្នាំមុន ក្រសួងមហាផ្ទៃ ក្រោមការសហការជា មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ប្រពន័្ធបង្ការ និងពន្លត់អគ្គិភ័យ ឬហៅកាត់ថា​ NICS បានចុះផ្សាយបទប្បញ្ញត្តិស្តីអំពី «ប្រពន័្ធសុវត្ថិភាពអគ្គិភ័យ បទប្បញ្ញត្តិលេខសម្គាល់រចនាបថប្លង់អគារ ឬ Fire Safety System-Building Design Code» ដើម្បីលើកកម្ពស់សុវត្ថិភាពអគារនៅកម្ពុជា។

លោក Bernard Mak នាយកក្រុមហ៊ុន Firemax Engineering Co., Ltd ដែលជាអ្នកជំនាញ ផ្នែកសុវត្ថិភាពអគ្គិភ័យនៅកម្ពុជា បានមានប្រសាសន៍ថា លិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យ គឺទាំងមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ ដើម្បីជួយម្ចាស់អគារ និងក្រុមហ៊ុនគ្រប់គ្រងអគារដើម្បីធានាថា ខ្លួនដឹងថាប្រពន័្ធការពារអគ្គិភ័យរបស់ខ្លួនដំណើរការ ឬអត់។

លោកថា ម្ចាស់អគារ ឬអ្នកគ្រប់គ្រងអគារដែលមានស្រាប់ ឬគម្រោងថ្មី អាចរៀបចំប្លង់អគារ នោះ និងលិខិតមួយចំនួនទៀតដើម្បីដាក់ជូនទៅ មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ប្រពន័្ធបង្ការ និងពន្លត់អគ្គិភ័យ។

ដើម្បីជៀសវាងការពន្យារពេល ការផាក់ពិន័យ និងបញ្ហាក្នុងការទទួលបានការធានារ៉ាប់រង អគ្គិភ័យ លោក Bernard យល់ថា វាជាការល្អក្នុងការដាក់ពាក្យស្នើសុំលិខិតបញ្ជាក់ សុវត្ថិភាពអគ្គិភ័យឲ្យបានកាន់តែលឿនកាន់តែល្អ។

លោក Bernard បានមានប្រសាសន៍បន្តថា “ឧបករណ៍សុវត្ថិភាពអគ្គិភ័យ អាចចាត់ថ្នាក់ជាច្រើនប្រភេទផ្សេងគ្នា ហើយឧបករណ៍នីមួយៗត្រូវដំឡើងឲ្យបានត្រឹមត្រូវ។”

លោកថ្លែងថា៖ «នៅពេលប្រពន្ធ័ត្រឹមត្រូវ ត្រូវបានដំឡើង ប្រពន្ធ័នោះក៏តម្រូវឲ្យមានការថែទាំ ដើម្បីធ្វើយ៉ាងណា ធានាថាវាពិតជាដំណើរការបាន ទោះស្ថិតក្នុងកាលៈទេសអគ្គិភ័យបែបណាក៏ដោយ»។

បើតាមលោក Bernard អគារថ្មីៗ និងអគារមានស្រាប់ជាច្រើន អាចមានប្រពន្ធ័ការពារដំឡើង រួចស្រេចហើយ ប៉ុន្តែមានអគារខ្លះ អាចមិនមានការថែទាំឲ្យបានត្រឹមត្រូវ និងមិនដំណើរការ ដែលការណ៍នេះ គឺធ្វើឲ្យមនុស្ស គ្រប់គ្នាមានហានិភ័យ។

លោក Bernard ណែនាំឲ្យអ្នករចនាអគារ ម្ចាស់អគារ ឬអ្នកម៉ៅការ គួរតែជ្រើសរើសក្រុមហ៊ុន ដែលមានគុណភាព ដែលអាចផ្តល់ការរចនាស្តង់ដារ ដែលបំពេញតាមការកំណត់របស់បទបញ្ញត្តិសុវត្ថិភាពអគ្គិភ័យនៅកម្ពុជា ហើយត្រូវប្រើប្រាស់សម្ភារៈដែលមានការបញ្ជាក់ពី NICE ឬការបញ្ជាក់ពីអន្តរជាតិដែលទទួលស្គាល់ដោយ NICE៕

- Video Advertisement -