នាយករដ្ឋមន្រ្តីប្រកាសការដួលរលំឧស្សាហកម្មបូមប្រេងដំបូងបង្អស់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអាទិត្យនេះ បានប្រកាសដួលរលំ អាជីវកម្មបូមប្រេងឆៅ ដំបូងបង្អស់នៅកម្ពុជា។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទទួលខុសត្រូវ KrisEngery បានប្រកាសរំលាយក្រុមហ៊ុនកាលពីខែមិថុនា កន្លងទៅនេះ ដោយសារវិបត្តិបំណុលវណ្ឌក។ (អានបន្ថែម)
ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់មនុស្សវ័យជំទង់អាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ សម្តេចតេជោ មានប្រសាសន៍ថា ៖ «ឥឡូវនឹងក្រុមហ៊ុនក្ស័យធន វាបូកថែមទាំងទៅដោយកប៉ាល់ដែលយើងបូមដាក់ វារត់ចេញទៅបាត់ទៅ»។
«យើងទប់វាមិនទាន់ ចូលដល់ដីថៃ រួចហើយ គេមានមេធាវីរបស់គេ គេជួលកប៉ាល់មកទុក។ ឥឡូវវាយកទៅទាំងអាប្រេងទៅបាត់អស់រលីង» សម្ដេចបានបន្តដែលមានសក្ដានុពល។
ទោះយ៉ាងណា ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តជំរុញការរុករ និងធ្វើអាជីវកម្មប្រេងកាត ដោយសារកម្ពុជា មានប្លុកប្រេងនៅច្រើន។
កម្ពុជា ប្រកាសដំណក់ប្រេងលើកដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ តាមផែនការ ក្រុមហ៊ុន គ្រោងក្នុងមួយថ្ងៃបាន ៧ ៥០០បារ៉ែល ប៉ុន្តែជាក់ស្ដែង បរិមាណនៃការបូមប្រេង មួយថ្ងៃបានតែប្រមាណ ១ ពាន់បារ៉ែលប៉ុណ្ណោះ។ (អានបន្ថែម)

