ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋាភិបាលបានប្រកាសថា ឆ្នាំក្រោយនេះថាមពលដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ ឬសូឡា នឹងរួមចំណែក ប្រមាណ១៥ភាគរយ នៅក្នុងបណ្តាញជាតិ។
ការរួមចំណែកថាមពលពន្លឺព្រះអាទិត្យនៅក្នុងបណ្តាញជាតិនេះ គឺជាការចូលរួមក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
លោក កែវ រតនៈ អគ្គនាយអគ្គិសនីកម្ពុជា EDC ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះថា ការបញ្ចេញថាមពលពីរោងចក្រសូឡា តំណាងឲ្យ ១៥ភាគរយនៃថាមពលក្នុងបណ្តាញជាតិ នឹងចូលរួមជាមួយថាមពលផលិតចេញពីវារីអគ្គិសនី ដែលបច្ចុប្បន្នតំណាងប្រមាណជា ៥០ភាគរយនៃការប្រើប្រាស់ថាមពលអគ្គិសនីសរុប។
លោកបញ្ជាក់ថា ១៥ភាគរយនៃថាមពលពីសូឡានេះ នឹងធ្វើឲ្យប្រទេសកម្ពុជា ឈានមុខគេក្នុងតំបន់ ដែលមានថាមពលអគ្គិសនីចេញពីថាមពលសូឡា។
លោក កែវ រតនៈ ថ្លែងថា៖ «១៥ភាគរយនេះ គឺជាមោទនភាពរបស់កម្ពុជាមួយ ហើយក៏ជាការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុដែលប្រទេសកម្ពុជា ជាប្រទេសហត្ថលេខានៃកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ»។
បច្ចុប្បន្ននេះ សូឡាហ្វាម ចំនួនពីរទីតាំង បានបញ្ចេញថាមពលចូលបណ្តាញជាតិ ក្នុងនោះ រោងចក្រសូឡា នៅក្រុងបាវិត អនុភាព១០មេហ្គាវ៉ាត និងរោងចក្រសូឡានៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ អនុភាព៦០មេហ្គាវ៉ាត។
លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល ធ្លាប់បានលើកឡើងថា រដ្ឋាភិបាលផ្តោតលើការផលិតថាមពលពីសូឡា ដោយសារវាមានរយៈពេលខ្លីនៃការវិនិយោគសម្រាប់បញ្ចេញថាមពល ជាថាមពលបៃតង និងជាការរួមចំណែកនៃចម្រុះភាពថាមពល។
លោក លើកឡើងថា គិតចាប់ពីឆ្នាំ២០១៧ នៅពេលដែលគម្រោងរោងចក្រសូឡាទីមួយបង្កើតឡើង គម្រោងជាច្រើននៃរោងចក្រសូឡា ត្រូវបានស្វាគមន៍ និងទទួលការអនុម័តពីរដ្ឋាភិបាល ដើម្បីផលិតថាមពល ស្របពេលដែលតម្រូវការថាមពលមានការកើនឡើងយ៉ាងរហ័ស៕