NCS Global Coatings នឹងរៀបចំសិក្ខាសាលាពិសេសស្តីពីស្រទាប់ថ្នាំលាបការពារពីបណ្តាប្រទេសល្បីៗលើពិភពលោក
អ្នកជំនាញក្នុងឧស្សាហកម្មស្រទាប់ថ្នាំលាបការពារ (Coating) មកពីក្រុមហ៊ុនឈានមុខគេជុំវិញពិភពលោកជាច្រើនរូប នឹងមកចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើនឆ្នាំរបស់ខ្លួន ក្នុងវេទិកាពិភាក្សាស្ដីពីផលិតផលស្រទាប់ថ្នាំលាបការពារ ដែលនឹងរៀបចំឡើងដោយក្រុមហ៊ុន NCS Global Coatings (Cambodia) Co., Ltd ក្នុងខែ កញ្ញា នេះ។
សិក្ខាសាលានេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨.០០ ព្រឹកដល់ម៉ោង ៤.៣០ រសៀលនៅសណ្ឋាគារ The Great Duke Phnom Penh Hotel (អតីត InterContinental)។
ក្នុងវេទិកាពិភាក្សានេះ អ្នកជំនាញនឹងការធ្វើបទបង្ហាញលើប្រធានបទជាច្រើនដូចជា បច្ចេកវិទ្យាស្រទាប់ថ្នាំលាបការពារឧបករណ៍ឧស្សាហកម្មដែលប្រើប្រាស់ក្នុងទឹក (Marine Industry) ថ្នាំលាបការពារកម្ដៅនិងជម្រាបទឹកក្នុងអ៊ីសូឡង់ ថ្នាំលាបចំណាំងផ្លាតកម្ដៅ ផលិតផលការពារជម្រាបទឹកដោយប្រើបច្ចេកវិទ្យាណាណូ ឬ Nanotechnology ដែលទើបនឹងចេញថ្មី ក៏ដូចជាបច្ចេកវិទ្យាម៉ាស៊ីនបាញ់ថ្នាំការពារ EX45 ។
វាគ្មិនដែលនឹងមកពិភាក្សាក្នុងវេទិកានេះ សុទ្ធសឹងតែមានចំណេះដឹងនិងបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យនេះ ដែលមកពីប្រទេសថៃនិងសិង្ហបុរី រួមមាន៖
១) លោក Eric Koh ប្រធានផ្នែកនាំចេញរបស់ក្រុមហ៊ុន Hempel (Singapore) Pte Ltd
២) លោក Michael Goh ដៃគូគ្រប់គ្រង របស់ក្រុមហ៊ុន GCG Consultancy & Contracting LLP ប្រទេសសិង្ហបុរី
៣) លោក Ken Yong នាយកផ្នែកលក់និងទីផ្សារ នៃក្រុមហ៊ុន CWS Global Coatings (Thailand) Co., Ltd
៤) លោក Kevin Yeo នាយកគ្រប់គ្រង របស់ក្រុមហ៊ុន Arkco ប្រទេសថៃ
៥. លោក Niti Yunprasit – អ្នកឯកទេសផ្នែកលក់របស់ក្រុមហ៊ុន Graco Inc ប្រទេសថៃ
ក្រៅពីការពិភាក្សារបស់វាគ្មិន កម្មវិធីនេះក៏នឹងមានការធ្វើបទបង្ហាញអំពីរបៀបប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំ Graco Airless Spray Machine ដែលជាម៉ាស៊ីនមានសមត្ថភាពនិងគុណភាពខ្ពស់ ក៏ដូចជាពេញនិយម នាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះបើកឲ្យចូលរួមដោយឥតគិតថ្លៃ ទាំងអ្នកនៅក្នុងនិងក្រៅប្រទេស ជាពិសេសអ្នកដែលធ្វើការក្នុងឧស្សាហកម្មចំណតកប៉ាល់និងផែស្ងួត ក្រុមហ៊ុនប្រេងឥន្ធនៈ រោងចក្រឧស្សាហកម្ម រោងចក្រថាមពល ម្ចាស់គម្រោងនិងអ្នកម៉ៅការសំណង់ ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនផលិតដែកថែប និងអ្នកដែលពាក់ព័ន្ធក្នុងវិស័យនេះទាំងអស់។
ការដាក់ពាក្យចូលរួមគឺមានកំណត់ ហើយសម្រាប់ព័ត៌មានបន្ថែមស្តីពីការចុះឈ្មោះសូមចុចទីនេះ។
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលស្រទាប់ថ្នាំលាបការពារសូមទាក់ទងក្រុមហ៊ុន NCS Global Coatings (Cambodia) Co., Ltd ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១៦៨KA ផ្លូវ ៥៩៨ សង្កាត់ទួលសង្កែ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទូរស័ព្ទ៖ +៨៥៥ ២៣ ៩៩០ ៣១៧ / ទូរសារ៖ +៨៥៥ ២៣ ៩៩០ ៣១៨ ។
- Video Advertisement -