រដ្ឋាភិបាលកំពុងរៀបចំច្បាប់ថ្មីសម្រាប់គ្រប់គ្រង់សណ្តាប់ធ្នាប់ និងសន្តិសុខតាមបុរីនានា

ក្រសួងមហាផ្ទៃ បានចាប់ផ្តើមពិភាក្សាក្នុងការចងក្រងរៀបចំច្បាប់ថ្មី សម្រាប់គ្រប់គ្រងលើសណ្តាប់ធ្នាប់ និងសន្តិសុខនៅតាមបុរីនានា។ ការរៀបចំតាក់តែងច្បាប់គ្រប់គ្រង់សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងបុរី នេះ គឺធ្វើឡើងស្របពេលដែលគម្រោងអភិវឌ្ឍន៍បុរី ផ្ទះល្វែង កំពុងតែមានសន្ទះខ្លាំង។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានឲ្យដឹងនៅថ្ងៃទី៩ កក្កដានេះថា ការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងបុរីនេះ គឺដើម្បីរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងបុរី និងផ្ទះល្វែង ដោយលោកលើកឡើងថា កន្លងមកមានបាតភាពអវិជ្ជមានមួយចំនួនទាក់ទងនឹងសន្តិសុខក្នុងបុរីផ្ទះល្វែង។

លោក ខៀវ សុភ័ក្រ ថ្លែងថា៖ “គេកំពុងតែគិតគូរដើម្បីរៀបចំច្បាប់ក្នុងការគ្រប់គ្រងបុរី។ វាស្ថិតនៅក្នុងច្បាប់សណ្តាប់ធ្នាប់របស់យើង ហើយយើងកំពុងតែធ្វើ។ វាត្រូវការចំណាយពេលយូរទៀតក្នុងការរៀបចំច្បាប់នេះឡើង ធ្វើច្បាប់មួយវាស៊ីពេលយូរ មិនដូចធ្វើបុរី ឬខុនដូទេ”។

ទាក់ទងនឹងបាតុភាពអសកម្ម សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងបុរី ផ្ទះល្វែង អ្នកនាំពាក្យ បានបញ្ជាក់ថា៖ “វាដូចជាមានដែរ មិនអត់ទេ ប៉ុន្តែគ្រាន់តែខាងបុរីគឺលាក់ការណ៍ជិត ឧទាហរណ៍ ក្នុងបុរីខ្លះ មានចរាចរណ៍បុកក្មេងស្លាប់ ក្នុងបុរីខ្លះមានចោរលួចគាស់ទូដែក ហើយមានបុរីខ្លះទៀត មានរឿងអីផ្សេងៗ ក៏ប៉ុន្តែគេលាក់ជិតឈឹង”។

បើតាមលោក ខៀវ សុភ័ក្រ បុរីនានា ខុនដូរនីមួយ ប្រើប្រាស់កងសន្តិសុខផ្ទាល់ខ្លួន ឬជួលកម្លាំងសន្តិសុខជកជន ពីក្រុមហ៊ុនសន្តិសុខឯកជន ដើម្បីបម្រើការក្នុងបុរី ខុនដូរ និងផ្ទះល្វែងៗ។

លោក បន្ថែមថា នៅក្រោមក្រសួងមហាផ្ទៃ មាននាយកគ្រប់គ្រងសន្តិសុខឯកជន ប៉ុន្តែមិនមានច្បាស់ស្តីពីគ្រប់គ្រងសណ្តាប់ធ្នាប់បុរីនៅឡើយទេ។

យ៉ាងណាក៏ដោយ លោក ខៀវ សុភ័ក្រ បដិសេធ ផ្តល់ចំនួនក្រុមហ៊ុនសន្តិសុខដែលបច្ចុប្បន្នចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដោយលោកថាមិនមានស្ថិតិក្នុងដៃ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]