ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋាភិបាល កាលពីថ្មីៗនេះ បានបញ្ជាក់ពីគម្រោងប្រែក្លាយក្រុងព្រះសីហនុ ទៅជាក្រុងឧស្សាហកម្ម មានបណ្តុំទីតាំងតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ផលិតនាំចេញ ដូចនឹងគំរូទីក្រុងឧស្សាហកម្ម ស៊ិនជិន នៅភាគខាងត្បូងប្រទេសចិន។
ថ្លែងនៅក្នុងវេទិការសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាសម្រាប់ឆ្នាំ២០២០ កាលពីថ្ងៃទី ៦ ខែកុម្ភៈ កន្លងមកនេះ ឯកឧត្តម វង្ស៊ី វិសុទ្ធ បានលើកឡើងថា រដ្ឋាភិបាលកំពុងដោះស្រាយបញ្ជាអសកម្មទាក់ទងនឹងវិស័យសំណង់ រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបង្រ្កាបល្បែងហ្គែមអនឡាញ ដើម្បីត្រៀមលក្ខណៈសម្រាប់គម្រោងប្រែក្លាយក្រុងសីហនុ ទៅជាក្រុងស៊ិនជិនទីពីរ។
តាមរយៈការបង្កើតក្រុងឧស្សាហកម្ម រាជរដ្ឋាភិបាល ចង់ប្រែក្លាយក្រុងមាត់សមុទ្រមួយនេះ ទៅជាក្រុងពហុបំណង ដែលមានសមត្ថភាពផលិត និងបង្កើនតម្លៃបន្ថែមសម្រាប់ការនាំចេញ។
ឯកឧត្តម វង្សី វិស្សុត ថ្លែងថា៖ «ប្រសិនយើងចង់ប្រែក្លាយក្រុងសីហនុ ដូចនឹងក្រុងស៊ិនជិន វាមិនអាចគ្រាន់តែមានកាស៊ីណូប៉ុណ្ណោះទេ។ វាត្រូវជាក្រុងឧស្សាហកម្ម ដែលមានសេវាកម្ម បច្ចេកវិទ្យា និងទេសចរណ៍។»
បើតាមឯកឧត្តម វង្សី វិស្សុត ក្រុមជំនាញនគរូបនីយកម្មរបស់ចិន ដែលបានរៀបផែនការមេក្រុងស៊ិនជីន កំពុងសិក្សាគម្រោងផែនការមេនៅខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ បច្ចុប្បន្នបានប្រែមុខមាត់ថ្មី ពីទីក្រុងកំពង់ផែ នេសាទ និងទេសចរណ៍ ទៅជាទីក្រុងមានការវិនិយោគ ផ្នែកសណ្ឋាគារ អាផាតមិន ផ្សារទំនើប វិនិយោគដោយអ្នកវិនិយោគភាគច្រើនជាជនជាតិចិន។
នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីសប្តាហ៍មុនក្នុងទីក្រុងប៉េកាំង ប្រធានាធិបតីយចិន ស៊ី ជីនពីង លើកឡើងថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការគៀងគរវិនិយោគចិន និងអ្នកទេសចរចិន សម្រាប់ជួយដល់កម្ពុជា។

