ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
តំបន់អរិយក្សត្រ និងស្វាយជ្រុំ ដែលនៅត្រើយម្ខាងនៃរាជធានីភ្នំពេញ នឹងក្លាយជាទីក្រុងរណបប្រកបដោយសក្ដានុពលដ៏ធំមួយ នាពេលអនាគត ជាពិសេសក្រោយមានស្ពានឆ្លងពីជ្រោយចង្វារទៅស្វាយជ្រុំ។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
សម្ដេច ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២ និង ២២ កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ កន្លងមកនេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «តំបន់ត្រើយម្ខាង នៅឯអរិយក្សត្រ វាជាតំបន់អភិវឌ្ឍន៍ទៅជាទីក្រុងរណបមួយដ៏ធំ [នៅកន្លែងនោះ] យើងត្រូវកសាងស្ពានតភ្ជាប់រវាងជ្រោយចង្វារ»។
ទាក់ទងទៅនឹងគម្រោងស្ពានតភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំអរិយក្សត្រ សម្ដេចក៏បានលើកឡើងថា នឹងដាក់ឱ្យគម្រោងនេះជាគម្រោងអាទិភាព ក្នុងការស្នើថវិកាចេញពីបញ្ចប់ឥណទាន ៧០០ ដុល្លារពីកូរ៉េសម្រាប់ឆ្នាំ ២០១៩-២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើយោងតាមការសិក្សា គម្រោងស្ពានតភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំ នេះគឺនឹងចំណាយប្រមាណ ៤០ ទៅ ៥០ លានដុល្លារប៉ុណ្ណោះ…»។
«កូរ៉េគឺផ្ដល់បញ្ចប់ឥណទានដល់ ៧០០ ដុល្លារ សុំយក៤០ ទៅ ៥០ លានដុល្លារ គឺនឹងមិនមានបញ្ហា។ តែគឺនៅលើយើងថា នឹងដាក់គម្រោងមួយណាជាគម្រោងអាទិភាព ដែលយើងនឹងដាក់គម្រោងស្ពាននេះ» សម្ដេចបានបន្ត។
គួរបញ្ជាក់ផងដែរថា តំបន់អរិយក្សត្រ និងស្វាយជ្រុំ គឺជាតំបន់ដែលកំពុងតែមានសក្ដានុពលមួយនាពេលបច្ចុប្បន្ន ដោយឃើញថាមានគម្រោងអភិវឌ្ឍន៍ជាច្រើនបានរីកស្គុះស្គាយនៅតំបន់នោះ។

