ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ឃុំរាម ឬ ស្គាល់ជាទូទៅថាឆ្នេរសមុទ្ររាម នៃខេត្តព្រះសីហុនគ្រោងនឹងផ្លាស់ប្ដូរមុខមាត់ថ្មីទៅជា តំបន់អភិវឌ្ឍន៍ទេសចរណ៍ដ៏ធំមហិមាមួយ លាតសន្ធឹងលើផ្ទៃដីជាង ៨០០ ហិកតា ក្រោមទុនវិនិយោគប្រមាណ ១៦ ពាន់លានដុល្លារ។ នេះបើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការប្រកាសឱ្យដឹងពីគម្រោងនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអន្តរក្រសួង ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ១៤ កុម្ភៈ កន្លងមកនេះ។
គម្រោងនេះ មានឈ្មោះថា ‘ទីក្រុងរាម’ ដែលស្នើដោយក្រុមហ៊ុន ខានូពីស៊ែន ឌីវេឡុបមិន ឯ.ក (Canopy Sands Development Co., Ltd)។ ក្រុមហ៊ុននឹងអភិវឌ្ឍផ្ទៃដីកម្មសិទ្ធរបស់ខ្លួនទំហំ ៨៣៤ ហិកតា ទៅជា សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន អគារស្នាក់នៅ សាលប្រជុំ សាលសន្និសិទ មជ្ឈមណ្ឌលពាណិជ្ជកម្មនិងហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា និងជាពិសេសទីលានវាយកូនគោល។
លើសពីនេះ គម្រោងនេះក៏នឹងរួមបញ្ចូលនូវការរៀបចំឆ្នេរខ្សាច់ស្អាតថ្មីចំនួន ២ឆ្នេរ ដែលឆ្នេរទាំង២ នេះនឹងបើកឱ្យប្រើប្រាស់ជាសាធារណៈ ក្រោយបញ្ចប់គម្រោង។
ក្រោយកិច្ចប្រជុំរដ្ឋាភិបាលបានសម្ដែងការគាំទ្រយ៉ាងមុតមាំលើគម្រោងនេះ ហើយបើយោងតាមការឱ្យដឹងពីក្រុមហ៊ុនខានូពី គម្រោងនេះនឹងអភិវឌ្ឍជាដំណាក់កាល ដោយដំណាក់ដំបូង ពោលគឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធ គឺនឹងចាប់ផ្តើមអនុវត្តចាប់ផ្ដើមពីឆ្នាំ ២០២០ នេះតទៅ។
គួរបញ្ជាក់ផងដែរថា គម្រោងទីក្រុងរាមនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៏ទេសចរណ៍ពិសិដ្ឋនាគរាជ របស់ក្រសួងទេសចរណ៍ ដែលលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ៣ ០៨១ ហិកតា ។ គម្រោងនាគរាជនេះ គឺស្ថិតនៅឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងជាប់ជាមួយក្រុងព្រះសីហនុ ដែលនឹងតភ្ជាប់ឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល ក៏ដូចជាព្រលានយន្តហោះ ទៅជាតំបន់សក្តានុពលសេដ្ឋកិច្ចដ៏ធំមួយ។
ស្របនឹងការអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះ រដ្ឋាភិបាល កាលពីថ្មីៗនេះ ក៏បានបញ្ជាក់ពីគម្រោងប្រែក្លាយក្រុងព្រះសីហនុ ទៅជាក្រុងឧស្សាហកម្ម មានបណ្តុំទីតាំងតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ផលិតនាំចេញ ដូចនឹងគំរូទីក្រុងឧស្សាហកម្ម ស៊ិនជិន នៅភាគខាងត្បូងប្រទេសចិនផងដែរ។ (អានបន្ថែម)

