ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថានឹងពន្លឿននៅការផលិតប្រេងដំបូងនៅក្នុងប្រទេសកម្ពុជាចេញពីបាសាំងអប្សរា ឱ្យបានក្នុងឆ្នាំ ២០២០ នេះ ប៉ុន្តែសម្ដេចមិនទាន់បានកំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយទេ។
សម្តេច ហ៊ុន សែន បានប្ដេជ្ញាដូច្នេះ ក្នុងសន្និសិទ្ធសារព័ត៌មាន ស្តីពីការថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋពីបច្ចុប្បន្នភាពថ្មីៗចុងក្រោយពាក់ព័ន្ធកម្ពុជា កាលពីព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា៖ «នេះខ្ញុំមិនទាន់ប្រកាសអំពីពេលវេលា តំណក់ប្រេង លើកដំបូងនោះទេ ដែលយើងត្រូវពន្លឿននៅការផលិតប្រេងរបស់យើង នៅក្នុងឆ្នាំនេះ ប៉ុន្តែខ្ញុំមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់ទេ» ។
គួរបញ្ជាក់ផងដែរថា ទីតាំងរុករកប្រេងអប្សរានេះ គឺស្ថិតនៅក្នុងប្លុក A ដែលជាប្លុកធំជាងគេនៃបាសាំងខ្មែរនៅក្នុងឈូងសមុទ្រថៃ ភាគនិរតីនៃខេត្តព្រះសីហនុ។ បាសាំងខ្មែរនេះ ត្រូវបានកំណត់ថាអាចជាកន្លែងដែលអាចផ្ដល់ប្រេងដំបូងគេបង្អស់នៅកម្ពុជា ដែលរំពឹងថានឹងអាចបូមប្រេងបានរហូតដល់ ៧ ៥០០ បារ៉ែលក្នុងមួយថ្ងៃ។ (អានបន្ថែម)
មកដល់បច្ចុប្បន្ន ស្ថានីយបូមប្រេងនេះបានបញ្ចប់ការសាងសង់មួយចំនួនធំហើយ ក្រោយក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនទទួលខុសត្រូវ កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងមក បានប្រកាសថាសម្រេចការសាងសង់គ្រឹះនៃគម្រោងហើយ។ (អានបន្ថែម)
ចំពោះគម្រោងនេះ កន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនសិង្ហបូរី តាំងពីខែសីហា ឆ្នាំ២០១៧ មកម្លេះ ក្រោមកិច្ចសន្យា ៩៥% និង ៥% ពោលគឺក្រុមហ៊ុន KrisEnergy មានភាគហ៊ុន ៩៥ ភាគរយ ចំណែកឯរដ្ឋាភិបាលមានភាគហ៊ុន ៥ ភាគរយ លើការរុករកប្រេងនេះ។