ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC កាលពីថ្មីៗនេះ បានអនុម័តគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម តម្លៃប្រមាណ ៦១,៣លានដុល្លារអាមេរិកថ្មីមួយកន្លែងនៅខេត្តព្រះសីហនុ។
គម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម មួយនេះមានទីតាំងនៅទល់មុខសណ្ឋាគារសុខា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយមានបន្ទប់សរុបចំនួន ៣៧៣ បន្ទប់ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន Won Majestic (Cambodia) Co., Ltd។
លើសពីនេះ គម្រោងនេះរួមមានសេវាកម្មផ្សេងៗទៀតដូចជា បន្ទប់ខារ៉ាអូខេ KTV ភោជនីយដ្ឋាន អាងហែលទឹកលើដំបូល និងបន្ទប់ហាត់ប្រាណជាប់ឆ្នេរជាដើម។
បច្ចុប្បន្នសណ្ឋាគារនេះកំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០២១ ។ (អានបន្ថែម)
គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការសាងសង់គម្រោងនេះនឹងផ្តល់ ការងារដក់អ្នកនៅក្នុងតំបន់រហូតទៅដល់ ៥៥៨កន្លែង ។
ទោះបីជាពេលបច្ចុប្បន្ននេះ ការរាតត្បាតនៃវ៉ីរ៉ុសកូរ៉ូណាឬ Covid-19 កំពុងតែជះឥទ្ធិពលអវិជ្ជមានដល់វិស័យទេសចរណ៍ទូទាំងពិភពលោកក្ដី តែសម្រាប់គម្រោងដែលបានប្រកាសពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នេះ សបញ្ជាក់អោយឃើញថា កម្ពុជានៅតែមានសក្តានុពល ក្នុងកាលៈទេសៈបែបនេះ ។ (អានបន្ថែម)

