តើសំណង់បែបណា តម្រូវឲ្យមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន?

ដើម្បីឲ្យការគ្រប់គ្រងសំណង់ ដែលផ្តោតទៅលើការផ្សារភ្ជាប់បរិស្ថាន និងសង្គម ក្រសួងបរិស្ថាន បញ្ជាក់ថា គ្រប់សំណង់ធំៗ គឺតម្រូវឲ្យមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាមុនសិន មុននឹងស្នើសុំលិខិតសាងសង់ ពីក្រសួងគ្រប់គ្រងដែនដី នគររូបនីយកម្ម និងសំណង់។

បើតាមក្រសួងបរិស្ថាន នៅក្នុងគម្រោងសំណង់ មុននឹងការចេញលិខិតអនុញ្ញាតឲ្យមានការសាងសង់ គឺគម្រោងខ្លះត្រូវមានភ្ជាប់មកជាមួយនូវលទ្ធផលនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ថាតើសំណង់ ប្រភេទណាដែលត្រូវឆ្លងកាត់ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

យោងតាមការប្រកាសរបស់ក្រសួងបរិស្ថាន គឺសំណង់ដែលត្រូវឆ្លងកាត់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនេះ មានសំណង់ដែលពាក់ព័ន្ធជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការអភិវឌ្ឍន៍ទីក្រុងគ្រប់ទំហំ តំបន់ឧស្សាហកម្មគ្រប់ទំហំ សំណង់ស្ពានថ្នល់ទ្រទម្ងន់លើសពី ៣០តោនឡើង។

ចំណែក សំណង់អគារដែលមានកំពស់លើសពី១២ជាន់ឡើងទៅ ឬមួយផ្ទៃក្រឡាចាប់ពី៨ពាន់ម៉ែត្រឡើងទៅ ភោជនីដ្ឋានដែលមានចំនួនលើសពី ៥០០កៅអី សំណង់សណ្ឋាគារលើសពី៦០បន្ទប់ សំណង់សណ្ឋាគារតំបន់ឆ្នេរគឺពី៤០បន្ទប់ ហើយសំណង់ផ្លូវជាតិដែលលើសពី១០០គីឡូម៉ែត្រ សំណង់ផ្លូវដែកគ្រប់ទំហំ សំណង់កំពង់ផែគ្រប់ទំហំ រួមនឹងសំណង់អាកាសយានដ្ឋានគ្រប់ទំហំគឺត្រូវឆ្លងកាត់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងសន្និសីតកាសែត កាលពីថ្ងៃ សុក្រ បានលើកឡើងថា ការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាននេះត្រូវមានការចូលរួមពីគ្រប់អន្តរក្រសួងដែលពាក់ព័ន្ធ។

ឯកឧត្តម នេត្រ ភក្រ្តា ថ្លែងថា៖ «ក្នុងនីតិវិធីវាយតម្លៃហេតុប៉ះពាល់បរិស្ថាននេះ ទីមួយត្រូវមានការស្នើសុំច្បាប់ នៅក្រសួងបរិស្ថាន។ បន្ទាប់ក្រុមហ៊ុនដែលធ្វើការស្នើសុំ ត្រូវមានក្រុមហ៊ុនទីប្រឹក្សាមួយ ដើម្បីរៀបចំ និងវាយតម្លៃ សិក្សា ហើយរបាយការណ៍នេះត្រូវយកទៅដាក់មកនាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថានរបស់ក្រសួង»។

ឯកឧត្តម បន្ថែមថា ក្រសួងចាត់មន្រ្តីជំនាញទៅធ្វើការសិក្សាបន្ថែមទៅលើហ្នឹង ដើម្បីផ្ទៀងផ្ទាត់អំពីរបាយការណ៍ ដែលក្រុមហ៊ុនទីប្រឹក្សារកឃើញ និងមន្រ្តីជំនាញរបស់យើងរកឃើញ ថាតើទិន្នន័យដែលដាក់មកនេះ វាត្រឹមត្រូវ ដែរឬទេ ហើយមានផលប៉ះពាល់អ្វីខ្លះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]